Mourinho ត​កុងត្រា​ថ្មី​១​ឆ្នាំ​ទៀត​ជាមួយ​ Man Utd

  • 2018-01-26 01:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Manchester United រហូត​ដល់​ឆ្នាំ​២០២០ ជាមួយ​នឹង​ជម្រើស​អាច​នៅ​ដឹកនាំ​យូរ​ជាង​នេះ​។

កុងត្រា​ចាស់​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​អស់​សុពលភាព​ត្រឹម​ឆ្នាំ​ក្រោយ​២០១៩ តែ​លោក​យល់​ព្រម​ពន្យារ​មួយ​ឆ្នាំ​ទៀត​។ Mourinho បាន​បង្ហាញ​អារម្មណ៍​រីករាយ​ក្រោយ​ចុះ​ហត្ថលេខា​ និង​អរគុណ​ក្លឹប​ដែល​ជឿជាក់​លើ​រូប​លោក។

បុរស​វ័យ​៥៤​ឆ្នាំ​​ដឹកនាំ​ Man United ឈ្នះ​ពាន​៣​នៅ​រដូវ​កាល​ដំបូង​មាន FA Charity Shield, League Cup និង​ Europa League ថែម​ទាំង​មាន​កៅអី​លេង​ Champions League បើ​ទោះ​ជា​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៦​ក្នុង​តារាង​ក៏​ដោយ។

Mourinho ត្រូវ​តែងតាំង​ជំនួស​ Louis van Gaal កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៦។ នៅ​រដូវ​កាល​នេះ​ United កំពុង​ឈរ​លេខ​២​ក្នុង​តារាង​ Premier League។ ទោះ​ចាញ់​ពិន្ទុ City ឆ្ងាយ​តែ​ពួកគេ​នៅ​មាន​ពាន Champions league និង​ FA Cup នៅ​ក្នុង​ដៃ៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម