ចូលរួមអាហារពេលល្ងាចធម្មតាៗ តែរ៉ូប Taylor ពាក់ចូលរួមមានតម្លៃខ្ពស់មិននឹកស្មាន

  • 2024-05-02 03:25:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លំដាប់តារាស្រីល្បីឈ្មោះ និងសំណព្វចិត្តរបស់មហាជន Taylor Swift តែងតែបង្ហាញពីភាពលេចធ្លោ ប៉ិនប្រសប់របស់នាងឱ្យបានឃើញទោះក្នុងកាលៈទេសៈណាក៏ដោយ ជាក់ស្ដែងនាងបានពាក់រ៉ូបសំយ៉េសស្មា ដែលមានតម្លៃខ្ទង់ពាន់ដុល្លារចូលរួមអាហារពេលល្ងាចមួយពេល។

ថ្មីៗនេះ Taylor និងមិត្តប្រុសរូបសង្ហារ Travis បាននាំគ្នាទៅចូលរួមអាហារពេលល្ងាចមួយនៅ Las Vegas។ នៅក្នុងឱកាសទទួលអាហារពេលល្ងាចនេះ Taylor បានធ្វើឱ្យគ្រប់សង្កេតឃើញម៉ូតសម្លៀកបំពាក់នាងដែលមានពណ៌ខ្មៅសំយ៉េសស្មា រំលេចភ្លេកៗ មិនស៊ិចស៊ីពេក ប៉ុន្តែថ្លៃថ្នូរ ហើយរ៉ូបនេះ( Alaïa Dance Dress)មានតម្លៃខ្ពស់រហូតដល់ទៅ ៣០,០៣០ដុល្លារជាង។

បញ្ជាក់ផងដែរ ម្ចាស់បទ “Cruel Summer” ត្រូវបានគេឃើញកំពុងរាំសប្បាយរីករាយស្លៀករ៉ូប មានតម្លៃជាង៣០,០៣០ដុល្លារ និងបានថតរូបជាជាមួយតារា Kansas City Chiefs ,Travis កាលពីម្សិលមិញនេះ៕

Alaïa Dance Dress

ប្រភព៖ pagesix   អត្ថបទ៖ កេសរ