គ្រាន់​តែ​ឃើញ​រូប​១សន្លឹក​របស់ Ariel Lin ភ្លាម អ្នក​គាំទ្រ​នាំគ្នា​រឺត​ទ្រូង​គ្រប់គ្នា

  • 2018-01-26 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​១​សន្លឹក​របស់​តារា​ស្រី​ ដែល​អ្នក​គាំទ្រ​តែង​អួត​សរសើរ​ថា​ជា​ ស្រី​ស្អាត​មុខ​មិន​ចេះ​ចាស់​ Ariel Lin ត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ ហើយ​បង្ក​ឲ្យ​អ្នក​ឃើញ​រូប​នោះ​ រឺត​ទ្រូង​គ្រប់​គ្នា។

ផ្អែក​តាម​ ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់​ តារា​សម្ដែង​ Ariel Lin បាន​ចូលរួម​កម្មវិធី​ភាពយន្ត​មួយ​ កាល​ពី​ថ្ងៃ​ទី​ ២៥ ខែ​មករា​ ដោយ​មាន​ព័ទ្ធ​ជុំវិញ​ដោយ​ក្រុម​អ្នក​កាសែត​ និង​អ្នក​ថត​រូប។ ប៉ុន្តែ​ក្នុង​ចំណោម​ អ្នក​ថត​រូប​ទាំង​នោះ​ មាន​ម្នាក់​បាន​ផ្ដិត​យក​រូបភាព​របស់​នាង​ ចេញ​រូប​មក​ លើស​ពី​ការ​រំពឹង​ទុក​ មានន័យ​ថា​រូប​របស់​ Ariel ចាស់​ខ្លាំង គឺ​ទាំង​ស្គម​ ទាំង​ផត​ថ្ពាល់ ហើយ​ស្លេក​ទៀត។ បន្ទាប់​ពី​ឃើញ​រូប​នោះ​ហើយ​ អ្នក​គាំទ្រ​នាង​មួយ​ចំនួនហួស​ចិត្ត​ និងមាន​ការ​ព្រួយ​បារម្ភ​ពី​សុខភាព​តារា​ស្រី​រូប​នេះ​គ្រប់​គ្នា​ ខណៈ​អ្នក​ខ្លះ​ទៀត​ ចោទ​អ្នក​ថត​រូប​នោះ​ថា​ ខ្វះ​បច្ចេកទេស​ថត។

ក្រោយ​មក​ អ្នក​ថត​រូប​រូប​នោះ​ ក៏​បាន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​ នូវ​កំហុស​ដែល​បាន​កើតឡើង​ដោយ​ចៃដន្យ​នេះ។ លោក​បញ្ជាក់​ថា​ វា​កើត​ឡើង​ដោយ​សារ​ចំណាំង​ពន្លឺ​ខ្លាំង​ពេក ទើប​រូប​ចេញ​មក​ទៅ​ជា​បែប​នេះ ហើយ​ខ្លួន​ក៏​គ្មាន​ចេតនា​ឲ្យ​រូប​ចេញ​មក​មិន​ស្អាត​ដែរ៕

ប្រភព៖ ent.sina   ប្រែ​សម្រួល៖ យី សុធារី