Sony ដាក់​ថែម​រង្វាន់​ធំៗ​នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រោយ​មនុស្ស​សម្រុក​ទិញ​កាមេរ៉ា-Lens ចុះ​ថ្លៃ​​រាប់​រយ​ដុល្លារ

  • 2018-01-28 03:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​រយៈ​ពេល ២ ថ្ងៃ​សុក្រ-សៅរ៍​ប៉ុណ្ណោះ មនុស្ស​នាំ​គ្នា​សម្រុក​ទិញ​កាមេរ៉ា និង Lens របស់​ក្រុមហ៊ុន Sony កំពុង​ចុះ​ថ្លៃ​រាប់​រយ​ដុល្លារ ឡើង​ច្រើន​ស្ទើរ​គ្រប់​ប្រភេទ រហូត​ដល់​រង្វាន់ និង​កាដូ​តម្លៃ​រាប់​រយ​ដុល្លារ ដែល Sony បន្ថែម​ឲ្យ​មួយ​ជាន់​ទៀត​ពីលើ​ការ​បញ្ចុះ​តម្លៃ​​នោះ អស់​ពី​ស្ដុកខ្ទេច​គ្មាន​សល់។

អ្នកចូលរួមកំពុងសាកល្បងកាមេរ៉ា និង Lens របស់ Sony ក្នុង​កម្មវិធី

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ក្រុមហ៊ុន​បាន​រត់​ទៅ​ទិញ​យក​រង្វាន់​តូច​ធំ​ទាំង​អស់​មក​ដាក់​បន្ថែម​ឡើង​វិញ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កម្មវិធី [Sony Alpha Festival 2018](http://news.sabay.com.kh/article/1010905#utm_campaign=onpage) នៅ​ជាន់​ផ្ទាល់​ដី ផ្សារ​ទំនើប​អ៊ីអន។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​អ្នក​ស្រី សុន ច័ន្ទដានី អ្នក​តំណាង​ក្រុមហ៊ុន Sony ប្រចាំ​កម្ពុជា អម្បាញ់មិញ​នេះ។

រង្វាន់​ផ្សង​សំណាង​ដាក់​បន្ថែមនៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​ដឹង​តែ​ត្រូវ​ឈ្នះ ១០០% រាល់​ពេល​ទិញ​នោះ មាន​មួយ​ក្នុង​ចំណោម​នេះ៖

  • ឧបករណ៍​បំពង​សំឡេង SRS XB7 តម្លៃ ៣២៩ ដុល្លារ ចំនួន ២ គ្រឿង
  • ទូរទស្សន៍ Sony ទំហំ ៣២ អ៊ីញ តម្លៃ ២៤៩ ដុល្លារ ចំនួន ៣ គ្រឿង
  • ទូរសព្ទ Xperia XA តម្លៃ ១៩៩ ដុល្លារ ចំនួន ១០ គ្រឿង
  • កាស Bluetooth EX 750BT តម្លៃ ១៤៩ ដុល្លារ ចំនួន ៤ គ្រឿង និង
  • រង្វាន់​ផ្សេងៗ​ទៀត
រង្វាន់​ផ្សង​សំណាង​ដឹង​តែ​ឈ្នះ ១០០% ពេល​ទិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ

លម្អិត​ពី​រឿង​បញ្ចុះ​តម្លៃ​លើ​អី​ខ្លះ ថែម​កាដូ​អី​ខ្លះ និង​ឆ្នោត​ផ្សង​សំណាង​ធានា​ ១០០% ឈ្នះ​អី​ខ្លះ សូម​ចុច​លើ​អត្ថបទ​ខាង​ក្រោម៖

Sony Alpha Festival 2018 ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ ២៦-២៨ មករា នេះ ជា​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ​របស់ Sony ដែល​មាន​តាំង​លក់​កាមេរ៉ា​ថ្មីៗ គ្រាប់ Lens កាមេរ៉ា ទូរសព្ទ Speaker កាស ក្នុង​តម្លៃ​បញ្ចុះ​រាប់​រយ​ដុល្លារ ថែម​កាដូ​ខ្ទង់​រយ​ដុល្លារ និង​ឆ្នោត​ចាប់​រង្វាន់​ធានា​ឈ្នះ ១០០% ខ្ទង់​រយ​ដុល្លារ​តូច​ធំ​អាស្រ័យ​លើ​សំណាង​របស់​អ្នក​ទិញ​ដូច​គ្នា។

ការ​ផ្ដល់​ជូន​ទាំង​នេះ មាន​ចំនួន​កំណត់! មក​មុន​បាន​មុន មក​ក្រោយ​ប្រយ័ត្ន​អស់​រង្វាន់​ធំ​ណា៎!

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម