អ៊ីនអន​ដាក់​តម្រៀប​លក់ Lens កាមេរ៉ា ចុះ​ថ្លៃ ២០០ ដុល្លារ តែ​ថែម​កាដូ​ជាង ៣០០ ដុល្លារ

  • 2018-01-25 11:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lens កាមេរ៉ា​តូច​ធំ​គ្រប់​ប្រភេទ នឹង​ដាក់​លក់​តម្រៀប​គ្នា​ក្នុង​តម្លៃ​យ៉ាង​ពិសេស​មិន​ធ្លាប់​មាន នៅ​ផ្សារ​ទំនើប​អ៊ីអន ចាប់​ពី​សុក្រ-អាទិត្យ នេះ​នៅ​ជាន់​ផ្ទាល់​ដី Daylight Plaza។

គ្រាប់ Lens របស់​ក្រុមហ៊ុន Sony ទាំង​នោះ នឹង​ត្រូវ​បញ្ចុះ​តម្លៃ (Cash Back) ចាប់​ពី ៥០ ដុល្លារ ដល់ ២០០ ដុល្លារ​ឯណោះ អាស្រ័យ​តាម​ប្រភេទ ក្នុង​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Sony Alpha Festival 2018

ក្រៅ​ពី​តម្លៃ​ពិសេស​នេះ រាល់​ការ​ទិញ Lens ទាំង​នោះ អ្នក​ទិញ​នឹង​ទទួល​បាន​ឆ្នោត​ផ្សង​សំណាង​មួយ​សន្លឹក​ដែល Sony ធានា​ថា​ឈ្នះ ១០០% តូច​ធំ​អាស្រ័យ​លើ​សំណាង​របស់​អ្នក​ទិញ។ ឯ​កាមេរ៉ា​វិញ បញ្ចុះ​តម្លៃ​ច្រើន​ជាង Lens ទៀត​ផង។ នេះ​​បើ​យោង​តាម​អ្នកស្រី សុន ច័ន្ទដានី តំណាង​ក្រុមហ៊ុន Sony ប្រចាំ​កម្ពុជា។

រង្វាន់​ផ្សង​សំណាង​ដែល​ដឹង​តែ​ត្រូវ​បាន​នោះ មាន​មួយ​ក្នុង​ចំណោម​នេះ៖

  • ឧបករណ៍​បំពង​សំឡេង SRS XB7 តម្លៃ ៣២៩ ដុល្លារ
  • ទូរទស្សន៍ Sony ទំហំ ៣២ អ៊ីញ តម្លៃ ២៤៩ ដុល្លារ
  • ទូរសព្ទ Xperia XA តម្លៃ ១៩៩ ដុល្លារ
  • កាស Bluetooth EX 750BT តម្លៃ ១៤៩ ដុល្លារ
  • កាស MDR-ZX110NC តម្លៃ ៤៩ ដុល្លារ
  • កាបូប Sony Backpack តម្លៃ ៣០ ដុល្លារ

នេះ​ជា​ប្រភេទ Lens ដែល​លក់​ក្នុង​តម្លៃ​ប្រូម៉ូសិន៖

  • SEL2470Z AE ឲ្យ​លុយ​មក​វិញ ១០០ ដុល្លារ
  • SEL50F18F//CSYX ឲ្យ​លុយ​មក​វិញ ៥០ ដុល្លារ
  • SEL35F18//C SYX ឲ្យ​លុយ​មក​វិញ ១០០ ដុល្លារ
  • SEL1018//C AE ឲ្យ​លុយ​មក​វិញ ១០០ ដុល្លារ
  • SEL18200LE SYX ឲ្យ​លុយ​មក​វិញ ១០០ ដុល្លារ
  • SEL55210/BQ AE ឲ្យ​លុយ​មក​វិញ ៥០ ដុល្លារ
  • SELP18105G AE ឲ្យ​លុយ​មក​វិញ ១០០ ដុល្លារ
  • SEL2470GM//QSYX ឲ្យ​លុយ​មក​វិញ ២០០ ដុល្លារ
  • SEL70200GM/QSYX ឲ្យ​លុយ​មក​វិញ ២០០ ដុល្លារ
  • SEL85F14GM/QSYX ឲ្យ​លុយ​មក​វិញ ២០០ ដុល្លារ
  • SEL1635Z//Q SYX ឲ្យ​លុយ​មក​វិញ ២០០ ដុល្លារ
  • SEL1670Z ឲ្យ​លុយ​មក​វិញ ១០០ ដុល្លារ
  • SEL90M28G ឲ្យ​លុយ​មក​វិញ ១៥០ ដុល្លារ
  • SEL50M28 ឲ្យ​លុយ​មក​វិញ ៨០ ដុល្លារ

Sony Alpha Festival 2018 ជា​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ​របស់ Sony ដែល​មាន​តាំង​លក់​កាមេរ៉ា​ថ្មីៗ គ្រាប់ Lens កាមេរ៉ា ទូរសព្ទ Speaker កាស ក្នុង​តម្លៃ​ពិសេសៗ ខណៈ​អ្នក​ជំនាញ​ថត​រូប និង​វីដេអូ ៥ រូប ក៏​នឹង​ចូលរួម​បង្រៀន​ពី​ក្បួន​ថត​រូប វីដេអូ ស្អាតៗ​ផង​ដែរ។

ការ​ផ្ដល់​ជូន​ទាំង​នេះ មាន​ចំនួន​កំណត់! ព័ត៌មាន​បន្ថែម ចូល​​ផេក​ហ្វេសប៊ុក Sony Showroom by Sunsimexco Co., Ltd

អត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វិទូ