Messi ទាត់ Free kick ​ចុង​ម៉ោង​ជួយ​ Barca វាយ​បក​យក​ឈ្នះ​ Alves

  • 2018-01-29 01:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona នៅ​តែ​បន្ត​រក្សា​កំណត់ត្រា​មិន​ដែល​ចាញ់​នៅ​ La Liga គិត​ត្រឹម​សប្ដាហ៍​ទី​២១ ក្រោយ​យក​ឈ្នះ​ Alves ដោយ​លទ្ធផល​ ២​ទល់​នឹង​១។

ក្រុម​កំពូល​តារាង​អេស្ប៉ាញ​ត្រូវ​គូ​ប្រជែង​នាំ​មុខ​មុន​តាំង​ពី​នាទី២៣​ ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ John Guidetti។ ភ្លាម​ៗ​ក្រោយ​របូត​បាល់​ Barca ប្រឹង​វាយ​បក​យ៉ាង​ខ្លាំង​តែ​មិន​អាច​ទម្លាយ​រនាំង​ការពារ​របស់​ Alves បាន ​ពិសេស​ការ​សង្គ្រោះ​ដ៏​ល្អៗ​របស់​​អ្នក​ចាំ​ទី ​Fernando Pacheco។

យ៉ាង​ណា​ដល់​នាទី៧២​​ Luis Suarez បាន​តាម​ស្មើ​ឲ្យ​ម្ចាស់​ផ្ទះ​បាន​វិញ​ ហើយ​រំលង​បាន១២​នាទី​តារា​ឆ្នើម Lionel Messi បាន​ប្រើ​បច្ចេកទេស​ទាត់​ Free Kick បញ្ចូល​ទី​យ៉ាង​ល្អ​ឲ្យ​ក្រុម​លោក Valverde បន្ត​​កំណត់ត្រា​មិន​​ចាញ់​​របស់​ខ្លួន​៕ ​

អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម