Porsche​ ម៉ូដែល​ថ្មី​ពីរ​ទៀតទើបមកដល់ហុយៗ មួយៗ​តម្លៃ​ឡើងកប់ (វីដេអូ)

  • 2018-01-29 07:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះ​កំណើន​ការ​ប្រើប្រាស់​រថយន្ត​ថ្មី​ទំនើប​ៗ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ​Porsche Center Phnom Penh​ ​សម្រេច​នាំ​ចូល​នូវ​រថយន្ត​ថ្មី​ពីរ​ម៉ូដែល​ ​Panamera Sport Turismo​ ​និង​ ​New Cayenne​ ​ សម្រាប់​ដើម​ឆ្នាំ​ ​២០១៨​ ​ហើយ​ក៏​ជា​គម្រប់​ខួប​ ​៧០​ ​ឆ្នាំ​របស់​ក្រុមហ៊ុន​ ​Porsche។

ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដែល​ថ្មី​ទាំង​ពី​គ្រឿង​ដែល​ប្រារព្ធ​ក្នុង​សណ្ឋាគារ​ ​Sofitel Phokeetra Phnom Penh​ ​កាល​ពី​ថ្ងៃ​ ​២៧​ ​មករា​ ​២០១៨​ ​គឺ​មាន​ការ​បង្ហាញ​ពី​លក្ខណៈ​បច្ចេកទេស​មួយ​ចំនួន​របស់​ ​New Cayenne​ ​ដោយ​កញ្ញា​ ​Laura Mam​ ​ដែល​ជា​ទូត​សុច្ឆន្ទៈ​របស់​ ​Porsche​ ​ប្រចាំ​ប្រទេស​កម្ពុជា។

Panamera Sport Turismo​ ​ឆ្នាំ​ ​២០១៨​ ​ជា​ម៉ូដែល​ពិសេស​អាច​កម្មង់​ថែម​កៅអី​ដល់​ទៅ​ប្រាំ​ ​ដែល​អាច​ហៅ​ថា​ម៉ូដែល​ ​4+1​ ​អម​ជា​មួយ​នឹង​ ​Spoiler​ ​រចនា​ថ្មី​អាច​ជួយ​រក្សា​លំនឹង​រថយន្ត​កាន់​តែ​ខ្លាំង​ ​បើ​ធៀប​នឹង​ម៉ូដែល​មុន។

ដំណើរការ​ដោយ​ម៉ាស៊ីន​សាំង​ ​V6​ ​កម្លាំង​ ​៣៣០​ ​សេះ​ ​ឬ​ ​៥២០០​ ​cc​ ​អាច​ជាន់​ស្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើ​ពេល​ ​៥,៥​ ​វិនាទី​ ​ហើយ​បើក​ដល់​ល្បឿន​ ​២៥៩​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ជា​មួយ​តម្លៃ​លក់​នៅ​កម្ពុជា​មាន​ប្រមាណ​ ​២២៤ ០០០​ ​ដុល្លារ ​សម្រាប់​ម៉ូដែល Base Version។

ចំពោះ​ម៉ូដែល​តូច​ ​តែ​ផលិត​សម្រាប់​ការ​បើកបរ​ផ្លូវ​ឆ្ងាយ​ ​Porsche New Cayenne​ ​បំពាក់​ដោយ​ម៉ាស៊ីន​ ​V6 Turbo​ ​កម្លាំង​ ​៣៤០​ ​សេះ​ ​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​៦,២​ ​វិនាទី​ ​មាន​តម្លៃ​ ​១៦២ ០០០​ ​ដុល្លារ ។ New Cayenne S​ ​ប្រើ​ម៉ាស៊ីន​ ​V6 bi-turbo​​​កម្លាំង​ ​៤៤០​ ​សេះ​ ​ស្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​៥,២​ ​វិនាទី​ ​អម​ជា​មួយ​តម្លៃ​ ​១៨៩ ០០០​ ​ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ រដ្ឋ