ឡាន​មាន​ ​ESP​ ​និង​ ​ABS​ ​គ្រលែង​ម៉ា​ឆ្ងាញ់​អត់​ភ័យ​រឿង​ក្រឡាប់ (វីដេអូ)

  • 2018-01-30 02:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំនាញ​រថយន្ត Ford បាន​បង្ហាញ​បច្ចេកទេស​ការ​គ្រប់គ្រង​រថយន្ត និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទប់​លំនឹង​អេឡិចត្រូនិក​មិន​ឲ្យ​រថយន្ត​ក្រឡាប់​ ​ESP​ ​និង​ប្រព័ន្ធ​ហ្វ្រាំង​​ ​ABS ចាប់​មិន​ឲ្យ​រថយន្ត​គ្រលែង​ ​បាត់បង់​ម្ចាស់​ការ​។

អ្នក​ជំនាញ​របស់​ ​Ford​ ​បាន​បញ្ជាក់​ថា​ ​សម្រាប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​ហ្វ្រាំង​ ​ABS​ ​តាម​បច្ចេកទេស​ ​គឺ​ត្រូវ​តែ​ជាន់​ហ្រ្វាំង​មួយ​ជើង​ឲ្យ​ជាប់​ ​ដោយ​មិន​ត្រូវ​បង្ហើប​ជើង​ដើម្បី​ជាន់​ផ្ទួន​ៗ​នោះ​ទេ​ ​ព្រោះ​ការ​ធ្វើ​ដូច​នេះ​ជា​អាច​បង្ក​គ្រោះ​ថ្នាក់​។ ​ដោយ​​ឡែក​ការ​ជាន់​ផ្ទួនៗ​​វា​ជា​វិធី​ដែល​គេ​ប្រើ​ជា​មួយ​ហ្វ្រាំង​ដែល​គ្មាន​បច្ចេកវិទ្យា​ ​ABS ពោល​សម្រាប់​អ្នកចង់​ឲ្យ​រថយន្ត​ឈប់ភ្លាមៗ​ ប៉ុន្តែការ​ធ្វើ​តាម​វិធី​នេះ​មិន​មាន​សុវត្ថិភាព​ពេល​រថយន្តស្ថិត​ក្នុង​ល្បឿនលឿន ​ឬផ្លូវរអិល​នោះ​ទេ​​។

មូល​ហេតុ​ដែល​ការ​ប្រើ​ហ្រ្វាំង​ ​ABS​ ​ត្រូវ​ជាន់​មួយ​ជើង​ឲ្យ​ជាប់​ ​ព្រោះ​ ​ABS​ ​នឹង​ចាប់​លែង​ដើម្បី​ឲ្យ​រថយន្ត​បន្ថយ​ល្បឿន​ ​ហើយ​អ្នក​បើកបរ​នៅ​តែ​អាច​បញ្ជា​ឲ្យ​រថយន្ត​ងាក​ទៅ​គោលដៅ​សុវត្ថិភាព​ ​ខណៈ​ហ្វ្រាំង​ធម្មតា​ ​ប្រសិន​ចាប់​ខ្លាំង​រថយន្ត​នឹង​វេរ​ខ្លាំង​ ​ហើយ​គ្រប់គ្រង​មិន​បាន។

លើស​ពី​នេះ​ ​ការ​ជាន់​ហ្វ្រាំង​ដែល​ត្រូវ​តាម​បច្ចេកទេស​ ​គឺ​អ្នក​បើកបរ​ត្រូវ​ជាន់​ខ្លាំង​ ​ឬ​ខ្សោយ​តាម​កាលៈទេសៈ​ជាក់ស្ដែង​ ​ហើយ​ការ​ជាន់​នោះ​ក៏​មិន​ត្រូវ​ដល់​ថ្នាក់​ជាន់​ដល់​ហើប​ពី​កៅអី​រថយន្ត​ដែរ​ ​ព្រោះ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ជា​យថាហេតុ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ រដ្ឋ