សល់​២​ថ្ងៃ​បិទ​ទីផ្សារ​ Spurs យក​បាន​ Lucas Moura

  • 2018-01-30 02:17:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham បាន​ព្រមព្រៀង​ក្នុង​តម្លៃ​២៥​លាន​ផោន​ទិញ​យក​ Lucas Moura ពី​ក្លឹប​អ្នក​មាន​បារាំង Paris St-Germain។

Moura

ខ្សែ​បម្រើ​​ស្លាប​សញ្ជាតិ​ប្រេស៊ីល​ ត្រូវ​ទាក់ទង​ដោយ​ Arsenal និង​ Manchester United តែ​សម្រេច​រើស​យក​ Spurs បន្ទាប់​ពី​រូបគេ​បាន​ជួប​ជាមួយ​អ្នក​ចាត់​ការ​ទូទៅ Mauricio Pochettino និង​ប្រធាន​ក្លឹប​លោក Daniel Levy។

Lucas ផ្ទេរ​ពី Sao Paulo ទៅ PSG កាល​ពី​ឆ្នាំ​២០១៣ ក្នុង​តម្លៃ​ ៣៣,៥​លាន​ផោន ប៉ុន្តែ​បង្ហាញ​ខ្លួន​បាន​តែ​៦​លើក​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ ហើយ​ទាំង​៦​លើក​សុទ្ធ​តែ​លេង​ជា​កីឡាករ​ប្ដូរ​ចូល​ទាំងអស់។ បន្ទាប់ពីអស់តម្លៃក្នុងក្រសែភ្នែកគ្រូបង្វឹក រូបគេត្រូវក្លឹបប្រាប់ឲ្យស្វែងរកទ្រនំថ្មី។

យ៉ាង​ណា​បើ​គិត​ស្ថិតិ​តាំង​ពី​ជាន់​ទឹកដី​បារាំង​លើក​ដំបូង​ កីឡាករ​វ័យ​ ២៥​ឆ្នាំ​ ស៊ុត​បញ្ចូល​ទី​៤៦​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ ៥០​ក្នុង​ការ​បង្ហាញ​ខ្លួន​២២៩​ប្រកួត៕

ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម