ក្មេងស្រីឥណ្ឌា ២១លាននាក់ កើតមកទាំងឪពុកម្តាយមិនចង់បាន ព្រោះហេតុផលហួសចិត្ត
- 2018-01-30 02:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្រីឥណ្ឌា ២១លាននាក់ កើតមកទាំងឪពុកម្តាយមិនចង់បាន ព្រោះហេតុផលហួសចិត្ត
ចន្លោះមិនឃើញ
សេចក្ដីប្រាថ្នាចង់បានកូនប្រុសជំនួសឲ្យកូនស្រី ក្នុងចំណោមឪពុកម្ដាយនៅប្រទេសឥណ្ឌា បានធ្វើឲ្យចំនួនក្មេងស្រីដែលកើតមកទាំងគេមិនចង់បាន កើនឡើងរហូតដល់ទៅ ២១ លាននាក់។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលឥណ្ឌា។
ជាមួយគ្នានេះដែរ របាយការណ៍របស់ក្រសួងហិរញ្ញវត្ថុ បានរកឃើញថា គូស្វាមីភរិយាជាច្រើនបន្តយកកូន រហូតដល់ពួកគេទទួលបានកូនប្រុសដូចបំណង។ អាជ្ញាធរឥណ្ឌាបានហៅវាថាជា ទម្រង់អារម្មណ៍នៃចំណង់កូនប្រុស ហើយបានព្រមានថា វាអាចនាំឲ្យខ្វះខាតធនធានមនុស្សស្រីផងដែរ។ មិនតែប៉ុណ្ណោះ ការចង់បានកូនប្រុសគឺជាបញ្ហាមួយសម្រាប់សង្គមឥណ្ឌានាពេលបច្ចុប្បន្ននេះ។
អ្នកស្រាវជ្រាវក៏បានរកឃើញថា មនុស្សស្រីចំនួន ៦៣ លាននាក់បានបាត់ចេញពីចំនួនប្រជាជនឥណ្ឌា ដោយសារតែការចង់បានកូនប្រុស ដែលនាំឲ្យមានការរំលូតកូនដោយជ្រើសរើសភេទ ហើយយកចិត្តទុកខ្លាំងតែលើកូនប្រុស។
ខាងក្រោមនេះគឺជាហេតុផលមួយចំនួនទាក់ទងនឹងប្រពៃណីវប្បធម៌ សម្រាប់ការចង់បានកូនប្រុសជាងកូនស្រី៖
ចុចអាន៖