រឿងរ៉ាវចម្លែកៗទាំង ១២ ដែល​ប្រទេសផ្សេងគ្មាន តែប្រទេសឥណ្ឌាមាន

  • 2017-12-21 07:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ឥណ្ឌា គឺ​ពិត​ជា​ប្រទេស​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​នៅ​ក្នុង​ពិភពលោក ដោយ​សារ​វា​ធ្វើ​ឱ្យ​យើង​យល់​ច្បាស់​ពី ភាព​ផ្ទុយ​គ្នា​របស់​របស់​ប្រទេស​នេះ និង​ធ្វើ​ឱ្យ​យើង​ចាប់អារម្មណ៍​​ប្រពៃណី​និង​វប្បធម៌ ហើយ​រក្សា​ការ​សម្ងាត់​នេះ​សម្រាប់​ជន​បរទេស​ភាគ​ច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រឿង​រ៉ាវ​ចម្លែក​ៗ​ទាំង ១២ ដែល​កើត​មាន​តែ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​ប្រទេស​ផ្សេង​មិន​មាន​នោះ​ទេ ៖

១. ប្រទេសឥណ្ឌាមានរដូវចំនួន ៦

យោង​ទៅ​តាម​ប្រតិទិន​ហិណ្ឌូ រដូវ​ទាំង​អស់​មាន​ចំនួន ៦ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដូចជា រដូវក្តៅ, រដូវស្លឹកឈើ, ជ្រុះរដូវរងា, និទាឃរដូវ, រដូវខ្យល់មូសុង និងរដូវត្រជាក់ ។

២. ការគ្រវីក្បាលមានន័យថា "យល់ស្រប"

វា​ជា​រឿង​ចម្លែក​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​ដទៃ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ការ​គ្រវី​ក្បាល​មាន​ន័យ​ថា "យល់ស្រប" ខណៈ​នៅ​ប្រទេស​ភាគ​ច្រើន ការ​គ្រវី​ក្បាល​មាន​ន័យ​ថា​ "មិនយល់ស្រប" ។

៣. ប្រទេសឥណ្ឌាមានចំនួនអ្នកហួបអាហារបួសច្រើនបំផុតក្នុងពិភពលោក

អាហារបួស​គឺ​ជា​​ប្រពៃណី​មួយ​នៃ​សាសនា​ហិណ្ឌូ ហើយ​នោះ​ជា​មូល​ហេតុ​ដែល​ប្រជាជន​ឥណ្ឌា​ជិត ៦០% គឺ​ជា​អ្នក​បួស។ ប្រទេស​ឥណ្ឌា​ក៏​មាន​ភាគរយ​ទាប​បំផុត​នៃ​ការ​បរិភោគ​សាច់​ក្នុង​មនុស្ស​ម្នាក់​ផង​ដែរ។

៤. ប្រទេសឥណ្ឌាគឺជាប្រទេសដែលនិយាយភាសាអង់គ្លេសច្រើនបំផុតនៅលើពិភពលោក

ប្រទេស​ឥណ្ឌា​មាន​ភាសា​ផ្លូវ​ការ ២ គឺ: ហ៊ិនឌូ និង​អង់គ្លេស។ លើស​ពី​នេះ​ទៀត​រដ្ឋាភិបាល​ទទួល​យក​ភាសា​ចំនួន ១៧ ផ្សេងទៀត​ និង​មាន​គ្រាម​ភាសា​ជាង ១៦៥០ នៅ​ទូទាំង​ប្រទេស។

៥. ប្រទេសឥណ្ឌាមានការបំពុលខ្យល់ធ្ងន់ធ្ងរ

ប្រទេស​ឥណ្ឌា​មាន​បញ្ហា​នៃ​ការ​បំពុល​បរិយាកាស​នៅ​ក្នុង​ទី​ក្រុង​ធំ​ៗ ទាំង​អស់ ហើយ​បំពុង​ស៊ីមាំង​រថយន្ត​បង្ក​ឱ្យ​មាន​ផ្សែង​អ័ព្ទ និង​ពិបាក​ដក​ដង្ហើម​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរ។ គ្រាន់​តែ​ការ​ស្នាក់​នៅ​ទី​ក្រុង Delhi ឬ​ក្រុងបុមបៃ​មួយ​ថ្ងៃ គឺ​ស្មើ​នឹង​ការ​ជក់​បារី ១០០ ដើម។

៦. សាសនាសំខាន់ៗទាំងអស់របស់ពិភពលោកត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា

ថ្វី​បើ ៨០%​នៃ​ប្រជាជន​ឥណ្ឌា​គឺ​ជា​អ្នក​កាន់​សាសនា​ហិណ្ឌូ​ក៏ដោយ ក៏​ប្រទេស​នេះ​មាន​ការ​រួម​បញ្ចូល​សាសនា​ទាំងអស់​របស់​ពិភពលោក។ អ្នក​អាច​ប្រទះ​អ្នក​កាន់​សាសនា​គ្រីស្ទ, សាសនាយូដា, សាសនាព្រះពុទ្ធ, សាសនា Jainism, សាសនា​ស៊ីក និង​សាសនា​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​នេះ។

៧. គ្រួសារធំជាងគេបំផុតក្នុងពិភពលោករស់នៅក្នុងប្រទេសឥណ្ឌា

គ្រួសារ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ បុរស​ម្នាក់​នេះ​មាន​ប្រពន្ធ ៣៩ នាក់ និង​កូន ៩៤ នាក់។

៨. ទិវាសិទ្ធិកុមារ

ទិវា​កុមារ​ត្រូវ​បាន​ប្រារព្ធ​នៅ​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ដែល​មាន​រយៈ​ពេល ៩ ខែ​បន្ទាប់​ពី​ទិវា​នៃ​ក្តី​ស្រឡាញ់ ខណៈ​ដែល​ប្រទេស​ភាគ​ច្រើន​ក្នុង​ពិភពលោក​ប្រារព្ធ​ពិធី​នេះ​នៅ​ថ្ងៃ​ទី ១ ខែ​មិថុនា។

៩. ប៉ូលីសត្រូវបានគេផ្ដល់ប្រាក់ខែអាស្រ័យលើពុកមាត់

មន្ត្រី​ប៉ូលីស​ឥណ្ឌា ត្រូវ​បាន​គេ​ផ្តល់​ប្រាក់​រង្វាន់​បន្ថែម​ប្រសិន​បើ​ពួកគេ​មាន​ពុកមាត់។ គំនិត​នេះ​ត្រូវ​បាន​គេ​អះអាង​ថា នឹង​ធ្វើ​ឱ្យ​បុរស​មាន​ភាព​ល្បីល្បាញ​ជាង​មុន។ លើស​ពី​នេះ​ទៀត​វា​ក៏​ជា​លក្ខណៈ​ពិសេស​មួយ​នៃ​រឿង​ព្រេងឥណ្ឌា​ផង​ដែរ។

១០. រូបិយប័ណ្ណឥណ្ឌា

ជន​បរទេស​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​យក​រូបិយប័ណ្ណ​ក្នុង​ស្រុក (រូពី) ទៅ​តាម​ខ្លួន​នៅ​ពេល​​ចាកចេញ​ពី​ប្រទេស​ឥណ្ឌា​នោះ​ទេ។

១១. សត្វគោមានអត្តសញ្ញាណប័ណ្ណ

នៅ​រដ្ឋ West Bengal ប្រទេស​ឥណ្ឌា គោ​នីមួយ​ៗ​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​នូវ​អត្តសញ្ញាណ​ប័ណ្ណ​ដែល​មាន​រូបថត​របស់​វា​ជាប់​ជាមួយ។

១២. ការលែងលះ

ក្នុង​ចំណោម​អាពាហ៍ពិពាហ៍ ១០០ គូ មាន​តែ ១ គូរ​ប៉ុណ្ណោះ​ដែល​លែង​លះ​គ្នា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ វា​ជា​អត្រា​មួយ​ក្នុង​ចំណោម​អត្រា​លែងលះ​ទាប​បំផុត​នៅ​ក្នុង​ពិភពលោក ៕

ចុចអាន ៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី