អ្នក​រក​ស៊ី​ដើម​ទុន​រាប់​ម៉ឺន​ដុល្លារ បើ​ភ្លេច​ការពារ​ខ្លួន​តាម​ Digital Signature ដឹង​តែ​ចប់ហើយ!

  • 2018-01-30 07:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Digital Signature(ហត្ថលេខា​ឌីជីថល) គឺ​ជា​លេខ​កូដ​ពិសេស​មួយ​​បែប​ឌីជីថល ដែល​ប្រើ​សម្រាប់​ការពារ​មិន​ឲ្យ​បុគ្គល​ទី​៣​ (Hacker) ចូល​មក​លួច​យក ឬ​កែប្រែ​ទិន្នន័យ​សំខាន់​ក្នុង​ពេល​ឆ្លើយ​ឆ្លង​រវាង​ស្ថាប័ន​មួយ​និង​ស្ថាប័ន​មួយ​ទៀត។

លោក អ៊ូ ផាន់​ណារិទ្ធ

បើ​តាម​លោក អ៊ូ ផាន់​ណារិទ្ធ ​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​មួ​យ​រូប​អះអាង​ថា Digital Signature នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​រកស៊ី​បោះ​ដើម​ទុន​រាប់​ម៉ឺន​ដុល្លារ ប្រសិន​ណា​បើ​គេ​ដឹង​ដំណើរការ​ចេញ​ចូល​លុយ​រកស៊ី​នោះ​តាម​រយៈ Email ឬ​អ្វី​ផ្សេង​ទៀត នឹង​​ត្រូវ​ចប់​ហើយ។

នៅ​ពេល​ដែល​អ្នក​កាន់​សាច់ប្រាក់​ធំដុំ​ទាំងនោះ ​មិន​បាន​ចាប់​អារម្មណ៍​ស្វែង​យល់​ពី Digital Signature នេះ ជា​ហានិភ័យ​មួយ​ខ្ពស់ បើក​ផ្លូវ​ឲ្យ​​ Hacker ​ចូល​លួច​ទិន្នន័យ​បាន​ងាយ​ស្រួល។ ដូច្នេះ​ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង និង​ស្វែងយល់​ពី Digital Signature នេះ៕

ស្ដាប់​អ្នក​ជំនាញ​ពន្យល់​ពី​អ្វី​ហៅ​ថា Digital Signature៖

រំឮក​ដែរ​ថា ក្នុង​កិច្ច​ប្រជុំ​កាល​​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​មករា​ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុក្រឹត្យ​ស្ដី​ពី ហត្ថលេខា​ឌីជីថល នេះ​ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណជន​បាន​ដឹង ដោយ​មាន​ចែង​ជា​ជំពូក និង​បទ​បញ្ញត្តិ​ ចុច​ដោនឡូត​នៅទីនេះ

អត្ថបទ៖ រក្សា