ចេះ​វិធី​ការពារ​ខ្លួន​នេះ គ្មាន​អ្នក​ណា​​អាច​មក​កូរ​គណនី Facebook អ្នក​​បានទៀត​ទេ

  • 2018-01-17 10:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងទៅ Sabay ក៏​ធ្លាប់​បាន​ណែនាំ​ពី​​គន្លឹះ​និង​របៀប​ប្រើប្រាស់​បណ្ដាញ​សង្គម​ឲ្យ​មាន​សុវត្ថិភាព ដើម្បី​ជៀស​ឆ្ងាយ​ពី​ការ​វាយ​ប្រហារ​ផ្សេងៗ​។ អត្ថបទ​នេះ​នឹង​និយាយ​បន្ថែម​ជា​ថ្មី​ពី​ការ​បង្ការ​ខ្លួន​ពី​ការ​វាយ​ប្រហារ​នានា​ សម្រាប់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម។

រូប​តំណាង

លោក អ៊ូ ផាន់ ណា​រិទ្ធ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​ បាន​ចែក​រំលែក​តិចនិក​ខ្លះ​ៗ ដើម្បី​ការពារ​ខ្លួន​ដើម្បី​សន្តិសុខ​និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​បណ្តាញសង្គម អ្នក​គួរ​តែ៖

  • ១​. ប្រើប្រាស់​លេខ​សម្ងាត់​ដែល​ខ្លាំង​ចាប់ពី ៨ តួ​អក្សរ​ឡើង(មាន​តួ​អក្សរ លេខ និង​និមិ្មត្តសញ្ញា​បញ្ចូល​គ្នា)
  • ២. ដាក់​ដំណើរការ​មុខងារ​ផ្ទៀងផ្ទាត់​ពីរ​ស្រទាប់ 2 Factor Authentication
  • ៣. មិន​ត្រូវ​ចុច​ទៅ​លើ​តំណរ​ភ្ជាប់ (link) ឬ​ព័ត៌មាន​ណា​ដែល​គួរ​ឲ្យ​សង្ស័យ ឬ​មាន​ប្រភព​មិន​ច្បាស់លាស់
  • ៤. ត្រួត​ពិនិត្យ​ទៅ​លើ​សារ​ដែល​ផ្ញើរ​មក​តាម Facebook Messenger ឲ្យ​បាន​ច្បាស់ ឬ​បើ​អាច​សូម​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​អ្នក​ដែល​បាន​ផ្ញើរ​អ្វី​មក​អ្នក​ជា​មុន​សិន
  • ៥. សូម​គិត​ឲ្យ​បាន​ពីរ ឬ​បី​ដង​មុន​នឹង​ចុច​ទៅ​លើ​អ្វីមួយ
  • ៦. សូម​ធ្វើការ​ត្រួតពិនិត្យ​រក​ប្រភព​ព័ត៌មាន​ជា​មុន​សិន ឬ​សាកសួរ​អ្នក​ជំនាញ​ផ្នែក​នេះ ដើម្បី​ជៀសវាង​ការបាត់បង់​ដោយ​ប្រការ​ណា​មួយ
  • ៧. សូម​រាយការណ៍​ទៅកាន់ incident@camcert.gov.kh អំពី​បញ្ហា​នេះ

ជាក់ស្ដែង​នា​ពេលថ្មីៗនេះ មាន​អ្នក​បន្លំ​​​ដាក់​ឈ្មោះ​ថា Page Verification (ដូច​ក្នុង​រូប​ខាងក្រោម) ដើម្បី​បោកបញ្ឆោត​អ្នក​ប្រើប្រាស់ ជាពិសេស​ទៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​លក់​ដូរ​ផលិតផល ឬ​មាន​ចំនួន​អ្នក Likes ច្រើន ដោយ​ធ្វើ​ជា​សរសេរ​ឲ្យ​អ្នក​ធ្វើការ​បញ្ចូល​គណនី​ហ្វេស៊បុក​របស់​អ្នក​សារ​ជា​ថ្មី ដើម្បី​ជៀសវាង​មិន​ឲ្យ​មាន​ការ​បាត់បង់។

សូម​កុំ​ចាញ់​បោក​ឲ្យសោះ គណនី​ហ្វេសប៊ុក​របស់​អ្នក​នឹង​ត្រូវ​បាត់បង់ (លួច) ដោយ​ជន​ឧក្រិដ្ឋ​ទាំងនោះ។ ឧក្រិដ្ឋជន​តែងតែ​រិះរក​នូវ​បច្ចេកទេស​បោក​បញ្ជត​ថ្មីៗ ដើម្បី​ធ្វើ​ជា​អន្ទាក់ បោកប្រាស់​ដល់​អ្នកប្រើប្រាស់​ទូទៅ (ជាពិសេស​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក) សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មានវិទ្យា បញ្ជាក់​ ៕

ប្រភព៖អ៊ូ ផាន់ ណា​រិទ្ធ

អត្ថបទ៖ រក្សា