Two-factor នៅ​លើ Apple ID មាន​ប្រយោជន៍​ខ្លាំង តែ​អ្នក​ប្រើ​ច្រើន​រំលង

  • 2017-08-13 02:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ Two-factor Authentication ជា​ប្រព័ន្ធ​សុវត្ថិភាព​បន្ថែម​ពី​លើ​គណនី​អ្វី​មួយ ដែល​បាន​កំណត់​ដោយ​ការ​បញ្ចូល​កូដ​សម្ងាត់​ធម្មតា។ ដោយ​ទោះ​បី​នរណា​ម្នាក់​ដឹង​កូដ​សម្ងាត់​នៃ​គណនី​នោះ​ក្ដៅ ប៉ុន្តែ​បើ​យើង​ប្រើ​មុខងារ​ខាង​លើ នោះ​វា​នឹង​ទាមទារ​ការ​សួរ​បញ្ជាក់​កូដ​ពិសេស ៦ ខ្ទង់​ពី​យើង​ម្ដង​ទៀត។

គណនី​ប្រើប្រាស់​ជា​ច្រើន​មាន​ដូច​ជា Facebook, Apple ID បាន​ភ្ជាប់​នូវ​មុខងារ​មួយ​នេះ​ឡើង ដើម្បី​ផ្ដល់​សុវត្ថិភាព​ខ្ពស់​មួយ​កម្រិត​ទៀត​ទៅ​កាន់​អ្នក​ប្រើប្រាស់។ ថ្ងៃ​នេះ Sabay នឹង​ពន្យល់​អំពី​ដំណើរការ​របស់​វា និង​វិធី​ប្រើប្រាស់ Two-factor Authenticaton សម្រាប់​គណនី Apple ID ជា​មុន​សិន។​

​​+ដំណើរការ​យ៉ាង​ដូច​ម្ដេច?

ជាមួយ​ការ​ប្រើប្រាស់​មុខងារ​មួយ​នេះ យើង​អាច​ភ្ជាប់​គណនី​យើង​ផ្ទាល់ ជាមួយ​ឧបករណ៍​មួយ​ដែល​អាច​ទុក​ចិត្ត (Trust) មាន​ដូច​ iPhone/iPad ឬ Mac របស់​អ្នក​ផ្ទាល់។​ រាល់​ពេល​ដែល​អ្នក Sign Inចូល​ទៅ​កាន់​ឧបករណ៍​ថ្មី​ណា​មួយ​ជា​លើក​ដំបូង នោះ​វា​នឹង​ទាមទារ​នូវ​កូដ​ ២ ប្រភេទ ដោយ​មួយ​ជា​កូដ​សម្ងាត់​និង​មួយ​ទៀត​ជា​កូដ ៦ ខ្ទង់ ដែល​ផ្ញើ​ចេញ​ពី​ការ Verify នៃ​ឧបករណ៍​កំណត់​មួយ។​

ករណី​បើ​អ្នក​ Sign in រួច​ម្ដង​ហើយ លើក​ក្រោយ​ទៀត​វា​នឹង​ទារ​តែ Password ធម្មតា​ប៉ុណ្ណោះ លើក​លែង​តែ​អ្នក​បាន​ធ្វើ​ Sign Out ចេញ, Restore ឧបករណ៍ ឬ​ប្ដូរ​កូដ​សម្ងាត់​ថ្មី។​

+អ្វី​ទៅ​ជា​ Trusted Device:

ជា​ឧបករណ៍ iPhone,iPad,iPod Touch ដែល​ដំណើរការ​លើ iOS 9.0 ឡើង ឬ Mac ដំណើរការ​ប្រព័ន្ធ OS X EI Capitan ឡើង។​ ជា​ឧបករណ៍​របស់​អ្នក​ផ្ទាល់ ហើយ​អាច​ធ្វើ​ការ​ទទួល​កូដ Verify ពី Apple ករណី​បើ​អ្នក​យក ID នោះ​ទៅ​ប្រើប្រាស់​លើ​ឧបករណ៍​ផ្សេង​ដោយ​ឡែក។​

+អ្វី​ទៅ​ជា Trusted Phone Number?

ជា​លេខ​ទូរសព្ទ​ដែល​អ្នក​ទុក​ចិត្ត ថា​អាច​ប្រើប្រាស់​សម្រាប់​ទទួល​កូដ ៦ ខ្ទង់ ទុក​ Verify លើ​ Apple ID ដែល​ភ្ជាប់​មុខងារ Two-factor Authentication។​ អ្នក​អាច​ប្រើ​លេខ​នរណា​ម្នាក់​ក៏​បាន សំខាន់​ឲ្យ​តែ​ស្ថិត​ក្នុង​ដៃ​របស់​យើង អំឡុង​ពេល​ទទួល​សារ ជា​កូដ​បញ្ជាក់ (Verification Code)។​

+អ្វី​ទៅ​ជា​ Verification Codes:

ជា​កូដ​សម្ងាត់​បណ្ដោះ​អាសន្ន ដែល​នឹង​ផ្ញើ​ចូល​ទៅ​កាន់ Trusted Device ឬ​លេខ​ទូរសព្ទ​របស់​អ្នក រាល់​ពេល​ដែល​អ្នក​ Sign in គណនី Apple ID ចូល​ឧបករណ៍​ឬ​ Browser ថ្មី​ណា​មួយ។​ កូដ​នេះ​នឹង​ផ្លាស់ប្ដូរ​គ្រប់​ពេល មិន​ដូច​គ្នា​រហូត​ឡើយ ហើយ​ក៏​បញ្ជាក់​ថា​សូម​កុំ​ច្រឡំ​រវាង Device Passcode ដែល​យើង​បញ្ចូល​មុខ​អេក្រង់​ទូរសព្ទ​ដើម្បី​ដោះ​សារ​ឲ្យ​សោះ។

+វិធី​បើក​ប្រើប្រាស់​ Two-Factor Authentication:

១/.សម្រាប់​អ្នក​ប្រើប្រាស់​ទូរសព្ទ

  • .បើ​អ្នក​ដំណើរការ​លើ iOS 10.3 ឬ​ខ្ពស់​ជាង​នេះ:

+ចូល​ទៅ Settings > មើល​ត្រង់​គណនី ID ផ្នែក​ខាង​លើ​បង្អស់ > ចុច​យក​ពាក្យ Password & Security

+ចុច​ពាក្យ Turn on Two-Factor Authentication

+ចុច​ Continue

  • .បើ​អ្នក​ដំណើរការ​លើ iOS 10.2 ឬ​ទាប​ជាង​នេះ:

+ចូល​ទៅ​កាន់ Settings > iTunes & App Store

+ចុច​លើ Apple ID > យក Password & Security

+ចុច​ Turn on Two-Factor Authentication

+ចុច Continue (ករណី​បើ​លោត​ឲ្យ​បំពេញ Security Question ត្រូវ​ធ្វើ​តាម​ដំណាក់កាល) .បន្ទាប់​មក​អ្នក​ត្រូវ​បញ្ចូល​លេខ​ទូរសព្ទ​មួយ​ដូច​បាន​រៀបរាប់​ខាង​លើ ដើម្បី​ទទួល​បាន​នូវ Text Message ឬ​ Call ជា​កូដ​បញ្ជាក់​មក​ពី Apple។​ ក្រោយ​បំពេញ​ហើយ​ត្រូវ​ចុច Next ហើយ Turn On ជា​ការ​ស្រេច។

**២/.សម្រាប់​អ្នក​ប្រើប្រាស់​ Mac:

+ចូល​ទៅ​កាន់ Apple Menu > System Preferences > iCloud > Account Details

+ចុច​លើ​ពាក្យ Security

+ចុច​ Turn on Two-factor Authentication

បញ្ជាក់៖​ ​សម្រាប់ Apple ID ខ្លះ​ដែល​បង្កើត​លើ​ឧបករណ៍​ដំណើរការ​ iOS 10.3 និង macOS 10.12.4 ឡើង ជួន​កាល​មាន​មុខងារ Two-Factor Authentication មក​ស្រាប់​ពី​នាយ។​ អ្នក​នឹង​ឃើញ​កន្លែង​បើក ទៅ​ជា Turn On ដោយ​ឯកឯង៕

ប្រភព៖ Apple   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី