Apple បិទ​ Downgrade iOS 10.3.2 ជា​ផ្លូវការ តែ​ក៏​មាន​ដំណឹង​ល្អ​​មួយ​ចង់ប្រាប់ Fan

  • 2017-08-11 02:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​សម្រេច​បិទ​ចោល​ជា​ផ្លូវការ​​ Downgrade មក​កាន់ iOS 10.3.2 ដែលនេះ​មាន​ន័យ​ថា​ទាំង​ការ Restore/Update/Downgrade បាន​តែ​ iOS 10.3.3 មួយ​គត់។ ដោយ​ឡែក​​ជុំវិញ iOS 11 ក្រុមហ៊ុន Apple ទើប​តែ​បញ្ចេញ​ដល់​ជំនាន់​ Beta 5 ដែល​ត្រៀម​បញ្ចេញ​កំណែ​ពេញលេញ​ផ្លូវការ​នៅ​អំឡុង​ការ​បង្ហាញ iPhone នៅ​ខែ​កញ្ញា។

​លោក Jonathan Levin ម្ចាស់​គេហទំព័រ MacOS និង iOS Internals បាន​និយាយ​មុន​នេះ​បន្តិច​ថា ដំណឹង​នៃ​ការ Jailbreak iOS 10.3.2 អាច​នឹង​កើត​ឡើង​ទៅ​បាន​ ខណៈ​ Hacker ឈ្មោះ Ian Beer នៅ​ក្រុម Google Project Zero កំពុង​ធ្វើ​ការ​បំបែក​កូដ​លើ​ជំនាន់​នោះ។ ម៉្លេះ​ហើយ​បើ​អ្នក​​ប្រើប្រាស់​កំពុង​ឈរ​លើ iOS 10.3.2 ហើយ​ចង់​ទទួល​បាន​ការ Jailbreak គួរ​ប្រយ័ត្នប្រយែង​បន្តិច មុន​សម្រេច​ចិត្ត​ Update ទៅ​ iOS ថ្មី។

ប្រភព៖ iclarified   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី