អាវុធ​នុយក្លេអ៊ែរ​ដែល​កូរ៉េ​ខាង​ជើង​​​ប្រើ​​​បន្លាច​​ពិភពលោក​ មាន​តម្លៃ​ប៉ុន្មាន?

  • 2017-08-10 04:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ជឿជាក់​ថា​​មេដឹកនាំ​កូរ៉េ​ខាង​ជើង​​លោក​ Kim Jong Un មាន​អាវុធ​នុយក្លេអ៊ែរ​ដល់​ទៅ​ ៦០ ឯណោះ ស្រប​ពេល​ដែល​អ្នក​ជំនាញ​មួយ​ចំនួន​ជឿ​ថា​​ចំនួន​សរុប​គឺ​តិច​ជាង​នេះ។

យ៉ាងណាក្ដី​ប្រសិន​បើ​ប្រទេស​កូរ៉េ​ខាង​ជើង​មាន​​អាវុធ​នុយក្លេអ៊ែរ​ដល់​ទៅ​ ៦០​ ពិត​មែន​​នោះ​តម្លៃ​នៃ​​​​នុយក្លេអ៊ែរ​នីមួយ​ៗ​មាន​ចន្លោះ​ពី​ ១៨ ទៅ ៥៣ លាន​ដុល្លារ។ ដើម្បី​​កំណត់​ពី​តម្លៃ​អាវុធ​នុយក្លេអ៊ែរ​នេះ​គេ​ត្រូវ​គិត​លើ​ការ​ចំណាយ​លើ​ការ​ផលិត, ប្រព័ន្ធ​ដឹក​ជញ្ជូន​ និង ចំណាយ​លើ​ការ​ថែទាំ។​

តម្លៃ​ខាង​លើ​នេះ​​​​ដែរ​គឺ​ផ្អែក​លើ​ការ​វិភាគ​​របស់​​រដ្ឋាភិបាល​ប្រទេស​​កូរ៉េ​ខាង​ត្បូង​ដែល​​បាន​​កំណត់​ថា​​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ចំណាយ​ថវិកា​សរុប​ពី​​ ១,១ ទៅ ៣,២ ពាន់​លាន​ដុល្លារ​ លើ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ ទាក់​ទង​នឹង​ការ​ចំណាយ​សរុប​នេះអ្នក​ជំនាញ​​​មួយ​ចំនួន​បាន​និយាយ​ថា​ មិន​អាច​ទូទាត់​ការ​ចំណាយ​ជាក់លាក់​បាន​ឡើយ ដោយ​សារ​តែ​កម្មវិធី​​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​​រក្សា​ការ​សម្ងាត់​ខ្ពស់​ជា​ទី​បំផុត៕

ចុចអាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី