តោះ​មក​ដឹង​ពី​ទម្ងន់​ ​និង​មូលហេតុ​ដែល​ពពក​ហោះ​បាន

  • 2017-08-06 06:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ពពក​មាន​ទម្ងន់​ប៉ុន្មាន​?​ ពពក​ ​និង​ខ្យល់​សុទ្ធ​តែ​មាន​ ម៉ាស​ និង​ទម្ងន់​ ​តែ​អាច​អណ្ដែត​លើ​អាកាស​បាន​។ ពពក​អាច​អណ្ដែត​លើ​មេឃ​បាន​ ​ដោយសារ​វា​មាន​ Dense បរិមាណ​តិច​ជាង​ខ្យល់​។

ទម្ងន់​របស់​ពពក

ពពក​កើតឡើង​ ​ពេល​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ ​ហើយ​ខ្យល់​ផ្ទុក​នូវ​ចំហាយទឹក​ ​​ផ្លាស់ប្ដូរ​ទៅ​ជា​តំណក់​ទឹក​។

អ្នក​វិទ្យាសាស្ត្រ​កំណត់​ដង់ស៊ីតេ​នៃ​ពពក​ពណ៌ស​ ​Cumulus​ ​ប្រមាណ​ ​០,៥​ ​ក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​ ​ហើយ​ដង់ស៊ីតេ​ពពក​ប្រែប្រួល​អាស្រ័យ​លើ​ប្រភេទ​របស់​វា​ ​ខណៈ​ ​ពពក​ ​Lacy cirrus​ ​អាច​មាន​ដង់ស៊ីតេ​ទាប​ ​កំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់។ ពពក​ ​Cumulonimbus​ ​អាច​មាន​ ​Dense​ ​ច្រើន​ ​ហើយ​ពួក​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​ល្អ​សម្រាប់​គណនា​ ​ដោយសារ​ពពក​នេះ​មាន​ទំហំ​ងាយស្រួល​កំណត់។ សម្រាប់​ពពក​ ​Cumulus​ ​មាន​ទម្ងន់​ដល់​ទៅ​ ​៤៥០​ ​តាន​សម្រាប់​ពពក​ ​១ ០០០ ០០០ ០០០​ ​ម៉ែត្រ​គូប​។

ហេតុអ្វី​ពពក​មិន​ធ្លាក់​ចុះ?

ពពក​អណ្ដែត​លើ​មេឃ​ដោយសារ​ការ​ប្រែប្រួល​នៃ​សីតុណ្ហភាព​របស់​បរិយាកាស។ សីតុណ្ហភាព​មាន​ឥទ្ធិពល​លើ​ដង់ស៊ីតេ​របស់​ឧស្ម័ន​ ​រួម​មាន​ខ្យល់​ ​និង​ចំហាយទឹក​ ​ដូច្នេះ​ពពក​អាច​ហួត​ ​និង​ខាប់​។ ការ​ផ្លាស់ប្ដូរ​លក្ខណៈ​នៃ​ទឹក​រវាង​សារជាតិ​រាវ​ ​និង​ឧស្ម័ន​ក៏​បាន​ស្រូប​យក​​ ​ឬ​បញ្ចេញ​ថាមពល​ដែល​ប៉ះពាល់​ដល់​សីតុណ្ហភាព​។ ដូច្នេះ​ពពក​មិន​នៅ​ស្ងៀម​លើ​មេឃ​នោះ​ទេ​ ​ពេល​ខ្លះ​វា​ប្រែ​ជា​ធ្ងន់​ ​ហើយ​អាច​ទៅ​ជា​ភ្លៀង​ជា​ដើម។ ខ្យល់​ដែល​នៅ​ជុំវិញ​ប្រែ​ជា​ក្ដៅ​ដើម្បី​បម្លែង​ពពក​ទៅ​ជា​ចំហាយទឹក​ ​ដែល​ធ្វើ​អោយ​ពពក​កាន់​តូច​ទៅ​​ ឬ​រលាយ​បាត់​ក្នុង​ខ្យល់​តែ​ម្ដង៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Thought Co   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី