iTranslate​ ​កម្មវិធី​បកប្រែ​ភាសា​តាម​សំឡេង​ ​ត្រូវ​ចិត្ត​អ្នក​ដើរ​ក្រៅ​ប្រទេស

  • 2017-08-06 03:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្រាប់​អ្នក​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស​ ​ដែល​គិត​ថា​ពិបាក​ក្នុង​ការ​ស្ដាប់​ភាសា​ប្រចាំ​តំបន់​នីមួយៗ​ ​អ្នក​អាច​នឹង​ត្រូវ​ចិត្ត​ខ្លាំង​ជាមួយ​កម្មវិធី​ថ្មី​ ​មាន​ឈ្មោះ​ថា​ ​iTranslate Converse។

ជា​កម្មវិធី​ម្យ៉ាង​ ​អនុញ្ញាត​ឲ្យ​បុគ្គល​ ​២​ ​រូប​ធ្វើ​ការ​ឆ្លើយឆ្លង​សំឡេង​ជា​ភាសា​ផ្សេង​គ្នា​ ​ហើយ​ធ្វើ​ការ​កំណត់​ទៅ​ជា​ភាសា​មួយ​ដែល​អ្នក​អាច​ស្ដាប់​បាន។ បច្ចុប្បន្ន​កម្មវិធី​នេះ​អាច​ប្រើ​ជា​ ​ភាសា​អង់គ្លេស, ចិន, ថៃ, ឥណ្ឌា, អារ៉ាប, អាល្លឺម៉ង់​ជា​ដើម​រហូត​មាន​ដល់​ ​៣៨​ ​ភាសា។

ដំណើរការ​ដោយ​សំឡេង​ឆ្លង​កាត់​តាម​រយៈ​រន្ធ​ស្រូប​សំឡេង​នៃ​ស្មាតហ្វូន​ ​ប៉ុន្តែ​ចាំ​បាច់​ត្រូវ​ប្រើប្រាស់​អ៊ីនធឺណិត​ ​ហើយ​ការ​បក​ប្រែ​សម្រាប់​អ្នក​ប្រើប្រាស់​ ​Free​ ​ទទួល​បាន​ ​៣០០​ ​ដង​ក្នុង​មួយ​ខែ។ បើ​ចុះ​ឈ្មោះ​បង់​លុយ​ ​៥​ ​ដុល្លារ​ក្នុង​មួយ​ខែ​ ​ឬ​ ​៤០​ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ​អាច​ប្រើប្រាស់​បាន​សេរី។ គួរ​ឲ្យ​សោកស្ដាយ​ក្នុង​ពេល​នេះ​ ​អាច​ទាញ​យក​បាន​សម្រាប់​តែ​ ​iOS​ ​ប៉ុណ្ណោះ​ ​ខណៈ​ ​Android នឹង​ដាក់​ឲ្យ​ប្រើ​នៅ​អំឡុង​ចុង​ឆ្នាំ​នេះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ The Verge   ប្រែសម្រួល ​៖ កៅ រក្សា​

អត្ថបទថ្មី