Sharp​ ​ត្រៀម​​ចេញ​ស្មាតហ្វូន​អេក្រង់​គេម​ស្ដើង​ ​ខ្លាំង​មិន​ចាញ់​ ​iPhone

  • 2017-08-06 02:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ​ ​Sharp​ ​ត្រូវ​គេ​ដឹង​ថា​កំពុង​ត្រៀម​ចេញ​ម៉ូដែល​ពិសេស​ ​AQUOS S2​ ​នា​ថ្ងៃ​ ​៨​ ​សីហា​ ​២០១៧​ ​នេះ​ដើម្បី​ប្រជែង​ក្នុង​ទីផ្សារ​ស្មាតហ្វូន​អេក្រង់​គេម​ស្ដើង។

តាម​ការ​សន្និដ្ឋាន​​​ ​AQUOS S2​​ ​មាន​រាង​ប្លែក​ពី​ស្មាតហ្វូន​នានា​ ​ដែល​​​គេម​អេក្រង់​ស្ដើង​ទាំង​ខាង​លើ​ ​និង​ចំហៀង​ដែល​អាច​បញ្ចេញ​រូប​ប្រមាណ​ ​៨៤,៩៥%​ ​នៃ​អេក្រង់​ទាំង​មូល​ ​ហើយ​មាន​ទំហំ​ ​៥,៥អ៊ីញ។ កាន់​តែ​ពិសេស​នោះ​ ​AQUOS S2​ ​កាមេរ៉ា​មុខ​នៅ​ផ្នែក​ខាង​ក្រោម​ ស្រដៀង​ម៉ូដែល Spirit Crystal។

Spirit Crystal

ស្មាតហ្វូន​ម៉ូដែល​នេះ​ ​នឹង​ចេញ​លក់​មុន​គេ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ ​ខណៈ​សមត្ថភាព​របស់​ពួក​វា​ត្រូវ​គេ​ជឿ​ថា​មិន​ចាញ់​កំពូល​ស្មាតហ្វូន​នានា​ ​ជា​ពិសេស​ ​iPhone​ ​ម៉ូដែល​ក្រោយ​ៗ​នោះ​ទេ​ ​ក្នុង​ក្រុមហ៊ុន​មេ​របស់​ផ្នែក​ផលិត​ស្មាតហ្វូន​របស់​ ​sharp​ ​គឺ​ ​Foxconn​ ​ដែល​អ្នក​ដំឡើង​ ​iPhone​ ​ធំ​ជាង​គេ​បំផុត៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី