IT វ័យក្មេងជនជាតិ​អង់គ្លេស ត្រូវ​អាមេរិក​ចោទ​ពី​បទ​ សរសេរ​កូដ​លួច​លុយ​ធនាគារ​

  • 2017-08-05 07:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​អាមេរិកបាន​ចោទ​ប្រ​កាន់​ អ្នក​ស្រាវជ្រាវ​ Internet វ័យក្មេងសញ្ជាតិ​អង់គ្លេស​ម្នាក់ពី​បទបង្កើត​ និងលក់​ចែកចាយ​កម្មវិធី (Software)​ ​ដែល​បង្កើត​ឡើង​ដើម្បី​លួច​លេខ​សម្ងាត់​​ធនាគារ ហើយ​​នឹង​ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃ​អង្គារ ​សប្ដាហ៍​ក្រោយ។ បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន AP។

Marcus Hutchins | ប្រភព៖ apnews

ជន​សង្ស័យ​ឈ្មោះ​ Marcus Hutchins អាយុ២៣ឆ្នាំ ត្រូវ​បាន​ចៅ​ក្រម​សហព័ន្ធ Las Vegas សង្ស័យ​ថា​បាន​បង្កើត និងលក់​ចែកចាយ​មេរោគ ឈ្មោះ Kronos banking Trojan​ ដែល​ជា​មេ​រោគ​ឆ្លង​ពេល​អ្នក​​ប្រតិបត្តិការ​សេវា​ធនាគារ​ វា​នឹង​ចាប់​យក​ឈ្មោះ​អ្នកប្រើប្រាស់ (Username) និង លេខកូដ (Password) របស់​អ្នក។

​Tor Ekeland  ជា​អ្នក​ជំនាញ​ច្បាប់ ស្តីពី​ ​កុំព្យូទ័រ បាន​និយាយ​ថា​ ការ​ចោទ​ប្រកាន់​នេះ​គ្មាន​មូលដ្ឋាន ព្រោះ កន្លង​មក​មិន​ធ្លាប់​មាន​ជនរងគ្រោះ​ណា​រាយការណ៍​ពី​ការ​បាត់​លុយ​ពី​គណនី​ធនាគារ​គេ​ទេ ហើយ​ក៏​មិន​ដែល​លេចឮឈ្មោះ​មេរោគKronos banking Trojan​ នេះ​ដែរ។

មិត្ត​ជិត​ស្និទ្ធ​នឹងជន​ត្រូវ​ចោទ​ មានឈ្មោះ Jake Williams និយាយ​ថា គេ​មិន​ជឿ​ថា​បុរស​សក់​កណ្ដាញ់ ប្រព្រឹត្ត​បទល្មើស​ទេ ព្រោះ​កន្លង​មក​ពួក​គេ​ធ្វើ​ការ​ជាមួយ​គ្នា​លើ​​ច្រើន​គម្រោង រួម​ទាំង​ថ្នាក់​បណ្ដុះ​បណ្ដាល​សម្រាប់​ការ​អប់រំ​ជាន់ខ្ពស់​ផង៕

ប្រភព៖ AP   ប្រែសម្រួលៈ សុខ លាងហ៊ត​

អត្ថបទថ្មី