Volocopter 2X ឡាន​អគ្គិសនីហោះស្វ័យប្រវត្តិ កំពុង​​ដាក់​ឲ្យ​សាកល្បង​ជិះនៅ​ឌូបៃ

  • 2017-08-05 05:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​ផលិត​រថយន្ត​អាល្លឺម៉ង់ Daimler ​បាន​វិនិយោគ​​​ជាមួយ​​ក្រុមហ៊ុន​​អាជីវកម្ម​អាកាសចរ​​ទើប​បង្កើត​​ថ្មីថ្មោង​ Volocopter ​ក្នុង​គម្រោង​បង្កើត​តាក់ស៊ី​អគ្គិសនី​ហោះ​ស្វ័យប្រវត្តិ ​ហើយ​​មក​ទល់​ពេល​នេះ Daimler បាន​បោះ​ទុន​ចំនួន​ ៣០ លាន​ដុល្លាររួច​ហើយ​សម្រាប់​ដំណើរការ​គម្រោង​។

ដូច​​បង្ហាញ​ក្នុង​រូបភាព​អីចឹង Volocopter កំពុង​​ផលិត​រថយន្ត​អគ្គិសនី​ហោះ​លើ​​អាកាស​ដោយ​ខ្លួន​ឯង​ឈ្មោះ​ថា Volocopter 2X ដំណើរការ​ដោយ​អគ្គិសនី​យ៉ាង​ពេញលេញ​ជាមួយ​នឹង​ម៉ាស៊ីន​បង្វិល​ស្ងាត់ rotor ១៨ ប្រភេទ និង​ល្បឿនហោះអតិបរមា ១០០គីឡូម៉ែត្រក្នុង១ម៉ោង។

ទស្សនា​ដំណើរការ​ហោះ​របស់ Volocopter 2X

ការ​ហោះហើរ​ជា​មធ្យម​របស់វា​មាន​រយៈពេល ២៧ នាទី​ភ្ជាប់​ថ្ម​ប្រភេទ​ lithium-ion ចំនួន ៩ ហើយ Volocopter 2X អាច​សាក​ថ្ម​បាន​​មួយ​ពេញ​ធម្មតា​ចំណាយ​ពេល​ ២ ម៉ោង តែ​វា​ភ្ជាប់​មក​ជាមួយ​​នឹង​បច្ចេកវិទ្យា Fast Charging ដោយ​ចំណាយ​ពេល​​​សាក​​ត្រឹម​ ៤០ នាទី​ប៉ុណ្ណោះ(មួយ​ពេញ)។

តាក់ស៊ីហោះ Volocopter 2X ភ្ជាប់​​មក​ជាមួយ​ប្រព័ន្ធ​ទំនាក់ទំនង​សុវត្ថិភាព និង​ឆ័ត្រយោង​សង្គ្រោះ​បន្ទាន់ វា​អាច​​ដឹក​អ្នក​ដំណើរ​បាន​ពីរ​នាក់​ដោយ​គ្មាន Pilot ​នោះទេ។

ក្រុមហ៊ុនអាល្លឺម៉ង់ Volocopter គ្រោង​ធ្វើការ​ជាមួយ​អាជ្ញាធរ​ដឹក​ជញ្ជូន​របស់​ក្រុង​ឌូបៃ​ប្រទេស​អារ៉ាប់រួម​ដើម្បី​តេស្ត​សាកល្បង Volocopter 2X ដែល​ជា​រថយន្តតាក់ស៊ីហោះស្វ័យប្រវត្តិ​ដំបូង​គេ​ក្នុង​លោក៕

ប្រភព៖ RT   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី