ភាគហ៊ុន​ ​Apple​ ​ឡើង​ភ្លាម​ ​Warren Buffett​ ​រក​បាន​ ​១​ ​ពាន់​លាន​ដុល្លារ​ភ្លែត

  • 2017-08-06 04:28:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ភាគហ៊ុន​ក្រុមហ៊ុន​ ​Apple​ ​កើន​ឡើង​ ​៥,១១%​ ​នៅ​ថ្ងៃ​ពុធ​ ​ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​មួយ​ហ៊ុន​ឡើង​ខ្ពស់​បំផុត​ដល់​ ​១៥៧,៧២​ ​ដុល្លារ។ ការ​កើន​ឡើង​នេះ​ ​ធ្វើ​ឲ្យ​សេដ្ឋី​វិនិយោគ​ ​Warren Buffett​ ​ដែល​កាន់​កាប់​ក្រុមហ៊ុន​ ​Berkshire Hathaway​ ​មាន​ភាគហ៊ុន​ ​១៣៥​ ​លាន​ហ៊ុន​ ​អាច​រក​ចំណូល​បាន​ជាង​ ​១​ ​ពាន់​លាន​ដុល្លារ​ត្រឹម​តែ​រយៈ​ពេល​មួយ​ថ្ងៃ​ ​(ដោយ​ក្នុង​មួយ​ហ៊ុន​កើន​ឡើង​ ​៧,៦៧​ ​ដុល្លារ​ ​x​ ​១៣៥​ ​លាន​ហ៊ុន)។

លោក Warren Buffett

គិត​ត្រឹម​ខែ​មិនា​កន្លង​ទៅ​ ​Buffett​ ​បាន​ប្រកាស​ជា​សាធារណៈ​ជុំវិញ​ការ​បណ្ដាក់​ទុន​ទិញ​ភាគហ៊ុន​ ​១២០​ ​លាន​ហ៊ុន​ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ​១​ ​មករា​ ​ឆ្នាំ​ ​២០១៧។ ជា​ភាព​មាន​ទំនុក​ចិត្ត​ដ៏​ធំ​ធេង​មួយ​ ​ដែល​ក្រុមហ៊ុន​របស់​លោក​ ​បាន​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ក្នុង​ទីក្រុង​ ​Cupertino។ ​បច្ចុប្បន្ន​ ​ Berkshire Hathaway​ ​កំពុង​គ្រប់គ្រង​ផ្ទាល់​លើ​ក្រុមហ៊ុន​ប្រមាណ​ ​៦៣​ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​អចលនទ្រព្យ​ ​សុខាភិបាល​ ​យានយន្ត​ ​ផ្សារភាគហ៊ុន​ ​បរិស្ថាន​ ​ភោជនីយដ្ឋាន​ ​និង​បដិសណ្ឋារកិច្ច។

ដោយឡែក​សម្រាប់​ ​Apple​ ​ក៏​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​អាច​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​បំផុត​ក្នុង​លោក​ ​ដែល​ទទួល​បាន​ចំណូល​ ​១​ ​ពាន់​ពាន់​លាន​ដុល្លារ​ ​(Trillion)​ ​ក្រោយ​ការ​ចេញ​លក់​ ​iPhone 8​ ​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ idropnews   ប្រែសម្រួល ​៖ កៅ រក្សា​

អត្ថបទថ្មី