អ្នក​ទ្រឹស្ដី​និយម ៖ សូរ្យគ្រាស​ខែ​នេះ​ជា​សញ្ញា​ព្រមាន​​ពី​អវសាន​ពិភពលោក​ខែ​ក្រោយ

  • 2017-08-09 02:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ទ្រឹស្ដី​និយម​ឈ្មោះ​ David Meade បាន​ចេញ​មុខ​ធ្វើ​ការ​ព្រមាន​ម្ដង​ទៀត​អំពី​ភាព​អាច​ទៅ​រួច​ដែល​ថា​ភព​យក្ស​ដ៏​អាថ៌កំបាំង​ឈ្មោះ​ថា​ "Nibiru” បម្រុង​នឹង​ហោះ​មក​បុក​ផែនដី។

យោង​តាម​​ទ្រឹស្ដី​ដ៏​ចម្លែក​របស់​បុរស​ខាង​លើ​ បាតុភូត​សូរ្យគ្រាស​ដែល​នឹង​កើត​ឡើង​​ក្នុង​​ខែ​នេះ (ថ្ងៃ​ទី​ ២១ ខែ​សីហា) ​នឹង​ឲ្យ​ជា​សញ្ញា​ព្រមាន​ថា​ភព​ដែល​អ្នក​វិទ្យាសាស្ត្រ​​មិន​ធ្លាប់​បាន​ប្រទះ​ឃើញ​កន្លង​មក នឹង​ហោះ​មក​បុក​ភព​ផែនដី។ បុរស​រូប​នេះ​បាន​​យក​ចំណុច​ខ្លះៗ​នៃ​ព្រះ​គម្ពីរ​ដើម្បី​មក​គាំទ្រ​ការ​អះអាង​របស់​ខ្លួន។

ត្បិត​ថា​​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ពី​ភព​អាថ៌កំបាំង​ដែល​ NASA ធ្លាប់​ចេញ​មុខ​លើក​ឡើង​ថា​ជា​ការ​បោកប្រាស់​ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​ជឿ​ថា​នេះ​ជា​ការ​ពិត។ ភព​ Nibiru ឬ ពេល​ខ្លះ​​ហៅ​ថា​ Planet X ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​អាច​នឹង​​ធ្វើ​ឲ្យ​ពិភពលោក​វិនាស​តាំង​ពី​ឆ្នាំ​ ២០០៣ មក​ម្ល៉េះ។

រូបតំណាង

កាល​ពី​ដើម​ឆ្នាំ​លោក​ David ធ្លាប់​បាន​លើក​ឡើង​ថា​ភព​ Nibiru នឹង​បុក​ផែនដី​​នៅ​ខែ​តុលា​​ បន្ទាប់​ពី​ត្រូវ​បាន​រុញ​ច្រាន​មក​ទី​នេះ​ដោយ​កម្លាំង​ទំនាញ​ពី​ប្រព័ន្ធ​ផ្កាយ​ដែល​មាន​សណ្ឋាន​ដូច​ជា​ព្រះអាទិត្យ។ គាត់​បន្ថែម​ថា​ភព​នេះ​ពិបាក​នឹង​ចាប់​បាន​ ដោយ​សារ​តែ​មុំ​ដែល​ភព​នេះ​​ហោះ​សំដៅ​មក​ផែនដី។

ពេល​នេះ​អ្នក​ទ្រឹស្ដី​រូប​នេះ​បាន​ផ្លាស់​ប្ដូរ​កាល​បរិច្ឆេទ​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​អះអាង​ថា​បាតុភូត​សូរ្យគ្រាស​​ឈ្មោះ​ថា​ "Great American Eclipse” នឹង​ជា​សញ្ញា​​នៃ​ការ​មក​ដល់​របស់​ភព​ Nibiru។ ថ្ងៃ​ទី​ ២១ ខែ​សីហា​ ពលរដ្ឋ​អាមេរិក​​នឹង​អាច​មើល​ឃើញ​ទិដ្ឋភាព​បាតុភូត​សូរ្យគ្រាស​ ហើយ​បន្ទាប់​ពី​បាតុភូត​​ភព​ Nibiru នឹង​​បង្ហាញ​ខ្លួន​លើ​មេឃ​នា​ថ្ងៃ​ទី​ ២៣ ខែ​កញ្ញា​ មុន​ពេល​ដែល​វា​បុក​ជា​មួយ​នឹង​ផែនដី៕

ចុចអាន៖

ប្រភព៖ Dailystar   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី