ដឹងទេ តើភពនីមួយៗ មានព្រះចន្ទប៉ុន្មាន?
- 2017-07-05 04:45:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ តើភពនីមួយៗ មានព្រះចន្ទប៉ុន្មាន?
ចន្លោះមិនឃើញ
ដូចដែលប្រិយមិត្តដឹងហើយថានៅភពផែនដី គឺមានតែព្រះចន្ទតែមួយប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភពដទៃផ្សេងទៀតខ្លះមានច្រើន ហើយភពខ្លះគ្មានតែម្ដង។
ភពទាំងពីរនេះគ្មានព្រះចន្ទនៅក្បែរនោះទេ។ ចំពោះភពពុធ ដោយសារវាស្ថិតនៅក្បែរព្រះអាទិត្យ ដូច្នេះវាមិនអាចមានព្រះចន្ទនោះទេ ហើយវត្ថុនានាដែលហោះចូលគន្លងរបស់ភពនេះ នឹងត្រូវទាញចូលព្រះអាទិត្យទាំងអស់។ ដោយឡែក សម្រាប់ភពសុក្រ គឺមិនទាន់មានការបកស្រាយណាពីអ្នកវិទ្យាសាស្ត្រនោះទេ ព្រោះស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ។
ភពអង្គារ មានព្រះចន្ទដល់ទៅពីរ ហើយមានឈ្មោះថា Phobos និង Deimos។
ភពព្រហស្បតិ៍ គឺជាភពធំជាងគេ ហើយវាមានព្រះចន្ទដល់ទៅ ៥៣។ ព្រះចន្ទភពនេះដែលគេស្គាល់ច្រើនរួមមាន lo, Europa និង Callisto។ មិនត្រឹមតែខ្លួនធំជាងភពនានា ភពព្រហស្បតិ៍ក៏មានព្រះចន្ទធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យឈ្មោះ Ganymede ផងដែរ។
ភព Saturn ក៏មានព្រះចន្ទ ៥៣ ដូចភពព្រហស្បតិ៍ដែរ ហើយព្រះចន្ទធំៗរបស់ភពនេះមានឈ្មោះដូចជា Mimas, Titan, Enceladus និង Tethys។
ភព Uranus មានព្រះចន្ទចំនួន ២៧ ហើយមួយចំនួននៃព្រះចន្ទទាំងនោះកកើតចេញពីទឹកកក។
ភពណិបទូន (Neptune) មានព្រះចន្ទចំនួន ១៣ ហើយក្នុងចំណោមព្រះចន្ទទាំងនោះ មានមួយឈ្មោះ Triton ដែលមានទំហំធំដូចនឹងភព Pluto។
បច្ចុប្បន្នមានព្រះចន្ទ ២៤ ទៀតដែលគេមិនទាន់រាប់បញ្ចូលព្រោះកំពុងសិក្សាស្រាវជ្រាវ ដោយ ១៤ ជារបស់ភពព្រហស្បតិ៍ ៩ ជារបស់ភព Saturn និង ១ ជារបស់ភពណិបទូន ហើយប្រសិនលទ្ធផលទាំងនោះសម្រេច ភពព្រហស្បតិ៍នឹងមានព្រះចន្ទឡើងដល់ ៦៧ ៕
ចុចអានបន្ត ៖