Facebook​ ​ដាក់​ឲ្យ​ប្រើ​មុខងារ​រក​ទីតាំង​មាន​ ​Wi-Fi​ ​កាន់​តែ​លឿន

  • 2017-07-05 03:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ក្រុមហ៊ុន Facebook ទើប​តែ​បាន​បញ្ចេញ​នូវ​មុខងារ​ថ្មី​មាន​ឈ្មោះ​ថា​ ​Find Wi-Fi​ ​សម្រាប់​ស្មាតហ្វូន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​ ​Android និង iOS ជា​ផ្លូវការ​សម្រាប់​បណ្ដា​ប្រទេស​មួយ​ចំនួន​តូច។

ទន្ទឹម​នឹង​ចំនួន​អ្នក​ប្រើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​កើន​ឡើង​ដល់ ២ ពាន់​លាន​គណនី​ ​Facebook ចង់​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ជុំវិញ​ពិភពលោក​ ​ដែល​មិន​ចាំ​បាច់​ចំណាយ​ថវិកា​ច្រើន​​លើ​ការ​ប្រើ​អ៊ីនធឺណិត​តាម​ស៊ីមកាត​ ​ដោយ​គ្រាន់​តែ​បើក​មុខងារ​ថ្មី​នោះ​វា​នឹង​បង្ហាញ​អ្នក​ថា​ទីតាំង​ណា​មាន​ ​Wi-Fi​ ​ហើយ​អាច​បង្ហាញ​ជា​ឈ្មោះ​អាសយដ្ឋាន​ ​ឫ​ទីតាំង​តាម​រយៈ​ផែនទី។

យ៉ាងណាមិញ​វា​ដំណើរការ​ទៅ​បាន​ចំពោះ​តែ​ក្រុមហ៊ុន​ ​ឫ​ស្ថាប័ន​ណា​ ​ដែល​មាន​បញ្ជាក់​ពី​ប្រព័ន្ធ​ ​Wi-Fi​ ​ឥតគិតថ្លៃ​ ​(Free)​ ​លើ​ ​Facebook Page​ ​របស់​ខ្លួន​ប៉ុណ្ណោះ។ នាយក​ផ្នែក​វិស្វកម្ម​របស់​ ​Facebook​ ​ លោក​ ​Alex Himel​ ​បាន​ថ្លែង​ថា​ ​"កាល​ពី​ឆ្នាំ​មុន​យើង​បាន​សាកល្បង​ដាក់​ដំណើរការ​មុខងារ​ ​Find Wi-Fi​ ​សម្រាប់​ប្រទេស​មួយ​ចំនួន​រួច​មក​ហើយ​ ​ប៉ុន្តែ​សង្កេត​ឃើញ​ហាក់​បី​មិន​ទទួល​បាន​អត្ថប្រយោជន៍​ខ្ពស់​ដល់​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ឡើយ​ ​ផ្ទុយ​ទៅ​វិញ​មាន​អត្ថប្រយោជន៍​នៅ​តំបន់​ណា​ដែល​មាន​កង្វះ​ខាត​ប្រព័ន្ធ​អ៊ីនធឺណិត​ប៉ុណ្ណោះ"៕

ចុចអានបន្ត ៖

ប្រភព៖ Independent | AndroidHeadlines   ប្រែសម្រួល ៖ កៅ រក្សា