Facebook លេង​ធម៌​ក្ដៅ! Post និង Share ណា​ដែល​បង្កប់ SPAM បិទ​ទាំង​អស់

  • 2017-07-04 12:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

- បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ ចង់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទទួល​បាន​ព័ត៌មាន​ពិត។

- រាល់​អត្ថបទ​ព័ត៌មាន វីដេអូ រូបថត ណា​ដែល​បង្កប់​ព័ត៌មាន​មិន​ពិត​ត្រូវ​បិទ​ដោយ​ស្វ័យ​ប្រវត្តិ។

Facebook ដែល​ជា​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន បាន​ចាត់​វិធាន​បិទ​ដោយ​ស្វ័យប្រវត្តិ រាល់​ការ Post នៅ​លើ Timelineរបស់​អ្នក​ប្រើ​ដែល​បង្កប់​ទៅ​ដោយ Link ក្លែង​បន្លំ ឬ​ចែក​ចាយ​ព័ត៌មាន​អាសអាភាស បង្កប់ SPAM ជាដើម។

តាម​របាយការណ៍​ស្រាវជ្រាវ បាន​ឲ្យ​ដឹង​ថា Facebook ចង់​បង្កើន​គុណភាព​ការ​ចែកចាយ​ព័ត៌មាន​ពិត​លើ​បណ្ដាញ​សង្គម​របស់​ខ្លួនឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ទំនុកចិត្ត​ពី​អ្នក​ប្រើ​ប្រាស់​ទូទាំង​ពិភពលោក។

យោង​តាម​គោលការណ៍​ថ្មី​នេះ គ្រប់​អត្ថបទ​ព័ត៌មាន វីដេអូ រូបថត ណា​ដែល​មិន​មែន Post ចេញ​ពី​គណនី​ពិត​ប្រាកដ ឬ Shareបង្កប់​ព័ត៌មាន​មិន​ពិត​ត្រូវ​បាន Facebook បិទ​ដោយ​ស្វ័យ​ប្រវត្តិ មិន​ឲ្យ​ដឹង​មុន​នោះ​ទេ៕

បញ្ជាក់ផង​ដែរ​ថា ការ​បិទ​នេះ មិន​មែន​បិទ​គណនី​​អ្នក​ប្រើ​នោះ​ទេ គ្រាន់​តែ​បិទ​ការ Post ឬ Link Share នោះ​ប៉ុណ្ណោះ៕

អាន​បន្ត៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម