វិធី​បង្កើត​គណនី Facebook ថ្មី​ មិន​ឲ្យ​ភ្លេច Email និង Password

  • 2017-06-27 03:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្កើត​គណនី Facebook មាន​ច្រើន​របៀប ច្រើន​បែប។ ប្រិយមិត្ត​ខ្លះ​បង្កើត​ឲ្យ​បងប្អូនឬ​មិត្តភក្ដិ​តាម​រយៈ​លេខ​ទូរសព្ទ ឯ​អ្នក​ខ្លះ​ទៀត​បង្កើត​នៅ​លើ Facebook ផ្ទាល់​តែ​ម្ដង​ដោយ​មិន​មាន​កំណត់​សម្គាល់​អ្វី​ឡើយ ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​ការ​ភ្លេច​ភ្លាំង Email និង Password ក្រោយ​ពេល​បង្កើត​រួច​។ ថ្ងៃ​នេះ Sabay សូម​ណែនាំ​វិធី​សាមញ្ញ​មួយ ដើម្បី​ជៀសវាង​ភ្លេច​លេខ​សម្ងាត់។

#ជំហាន​ទី១៖

ដំបូង​ចូល​ទៅ​កាន់ Google រួច​វាយ​ពាក្យ​ថា Gmail រួច​បំពេញ​ឈ្មោះ អ៊ីម៉ែល និង​លេខ​សម្ងាត់ (Password)។

- ចំណាំ៖ ត្រូវ​បើក Notepad ដើម្បី​កត់ អ៊ីម៉ែល និង​លេខ​សម្ងាត់(Password)ទុក។

#ជំហាន​ទី២៖

ចូល​ទៅ​បើក Facebook រួច​យក​អ៊ីម៉ែល និង​លេខ​សម្ងាត់(Password) វាយ​បញ្ចូល​ជា​ការស្រេច។

វិធី​នេះ​ជា​វិធី​មួយ​ក្នុង​ការ​បញ្ជាក់​ថា គណនី Facebook របស់​យើង​មាន​ឈ្មោះ​អ៊ីម៉ែល និង​លេខ​សម្ងាត់ (Password) ត្រឹម​ត្រូវ​ការពារ​នៅ​ពេល Facebook ត្រូវ​បាន​គេ​បិទ គេ​ហេគ​ ឬ​ដោយ​ប្រការ​ណាមួយ អ្នក​ទាំងអស់​គ្នា​អាច​ចូល​ទៅ​បញ្ជាក់ និង​យក​មក​វិញ​បាន។

បើ​មាន​ចម្ងល់ ឬ​មិន​ទាន់​ត្រង់​កន្លែង​ណា អាច​បញ្ចេញមតិ​នៅ​ខាងក្រោម​នេះ​បាន៕

អាន​បន្ត៖

អត្ថបទ៖ រក្សា