ក្រោយ​បាត់​ក្ដារចុច​ឆ្លាតវៃ លេច​ចេញ​ក្ដារចុច​ខ្មែរ​លើ App Store ច្រើន​ប្រជែង​គ្នា

  • 2017-05-26 23:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពីអវត្តមាន​​​ក្ដារចុច​ឆ្លាត​វៃ​នៅ​លើ App Store រួម​ទាំង​ស្ថាបនិក​ក្ដារចុច​ឆ្លាត​វៃ​ផង​ ធ្វើ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​ជា​ច្រើន​ចំពោះ​ការ​បាត់​ខ្លួន​ដ៏​ចម្លែក​នេះ ទោះ​ជាយ៉ាងណា​ក៏​មាន​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ក្នុង​ស្រុក​ជា​ច្រើន​អ្នក​ទៀត ព្យាយាម​​​បង្កើត​​បាន​កម្មវិធី​ក្ដារចុច​ថ្មិៗ​ ដើម្បី​បំពេញ​តម្រូវ​ការ​និង​ប្រជែង​ប្រជាប្រិយភាពផង​ដែរ។

1.Khmer Keyboard-mboard

ជា​កម្មវិធី​ក្ដារចុច​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី​វ័យ​ក្មេង​ឈ្មោះ Mlab Cambodia។ ក្ដារចុច mbord មាន​មុខងារ​សាមញ្ញ​ងាយ​ស្រួល​ប្រើ នៅ​ពេល​ចង់​វាយ​អក្សរ​ខ្មែរ​គ្រាន់​តែ​ចុច​ឲ្យ​ជាប់​លើ​រូប​ផែន​ដី​រួច​ប្តូរ​ទៅ keybord m-lab ដែល​អក្សរ​ទាំង ៣៣ តួ​រួម​ទាំង​លេខ ស្រះ​និស្ស័យ ​ការ​ចុះ​បន្ទាត់ ការ​ដក​ឃ្លា ​ការ​​លុប​ពាក្យ​ខុស​គ្រាន់​តែ​ចុច​តែ​ម្ដង​រួច​ជា​ស្រេច។

ចុច​ដោនឡូត​នៅ​ទីនេះ App Store

2.khmer eKeyboard

ក្ដារចុច​អេឡិចត្រូនិច ឬkhmer eKeyboard ជា​ក្ដារចុច​ដែល​បង្កើត​ឡើង​ដោយ Vithyu Media Co,.Ltd។ ក្ដារចុច​នេះ​មាន Interface ស្រដៀង​នឹង​ក្រឡាចត្រង្គ មាន​គ្រប់​ស្រះ​និស្ស័យ ព្យញ្ជនៈ​ និង​លេខ មាន​ភាព​រលូន​ងាយ​ស្រួល​វាយ បើ​ប្រើ​យូរៗ​ទៅ​មាន​អារម្មណ៍​ថា ស្រដៀង​លំនាំ​នៃ​ការ​វាយ​អក្សរ​នៅ​លើ​ក្ដារ​ចុច​ឆ្លាត​វៃ​ដែរ។

ចុច​ដោនឡូត​នៅ​ទី​នេះ App Store

3.Khmerism keyboard

ជា​កម្មវិធី​ក្ដារចុច​ដែល​បង្កើត​ឡើង​ដោយ​លោក ភួយ លីហេង សម្រាប់​ជា​ជំនួយ​ដល់​ការ​វាយ​អក្សរ​ខ្មែរ​លើ iPhone ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​របៀប​ថ្មី​នៃ​ការ​វាយ​អក្សរ​ខ្មែរ​លើ​ឧបករណ៍​អេឡិចត្រូនិក ដោយ​ក្ដារចុច​មាន​លក្ខណៈ​ប្លែក​ពី​គេ​បន្តិច​ពោល​គឺ ស្រះ​នៅ​មួយ​ចំហៀង ព្យញ្ជនៈ​នៅ​មួយ​ចំហៀង​តែ​ស្រប​តាម​គោល​ការ​លក្ខណៈ​អក្សរ​ខ្មែរ​យូនីកូដ ទាល់​តែ​ប្រិយមិត្ត​ប្រើ​ចាប់​ពី​មួយ​អាទិត្យ​បាន​អាច​ស៊ាំ​នឹង​របៀប​ប្រើ​ក្ដារចុច​ថ្មី​នេះ។

ចុច​ដោនឡូត​នៅ​ទីនេះ App Store

4.K-keyboard 5Arrow

ជា​កម្មវិធី​ក្ដារចុច​ដែល​បង្កើត​ឡើង​ដោយ​លោក ប៊ុនចាន់ លីន សម្រាប់​ជា​ជំនួយ​ដល់​ការ​វាយ​អក្សរ​ខ្មែរ​នៅ​លើ iPhoneដែល​ក្នុង​នោះ​ក្ដារចុច​មាន​មុខងារ​មួយ​ចំនួន​ដូច​ជា Swift-keyboard ពី​ខ្មែរ​ទៅ​អង់គ្លេស​មាន​ល្បឿន​លឿន អក្សរ​ខ្មែរ​ធំៗ​រួម​ទាំង​មាន​ជួរ​លេខ​ធំៗ(លេខ​ខ្មែរ១២៣-លេខ​អារ៉ាប់ 123,..) ស្រួល​មើល ឯ​ការ​វាយ​ពាក្យ​អាច Support ជា​លក្ខណៈ​ខ្មែរ​យូនីកូដ​ផង​ដែរ។

ចុច​ដោនឡូតនៅ​ទីនេះ App Store

5.Khmer DoubleTap Keyboard

ក្ដារចុច​ខ្មែរ​ចុច​ពីរ​ដង ឬ​ Khmer DoubleTap Keyboard ជា​កម្មវិធី​ក្ដារចុច​ដែល​បង្កើត​ឡើង​ដោយ​លោក ភុច សុភណ្ឌ សម្រាប់​ជា​ជំនួយ​ដល់​ការ​វាយ​អក្សរ​ខ្មែរ ដែល​មាន Interfaceពណ៍​ស្រស់​ស្អាត​ម្យ៉ាង​ដែរ តែ​មាន​លំនាំ​និង​របៀប​ប្រើ​ដូច​ទៅ​នឹង​ក្ដារ​ចុច​ឆ្លាត​វៃ​ដែរ។

ចុច​ដោនឡូត​នៅ​ទីនេះ App Store

6.Khmer board

ជា​កម្មវិធី​ដែល​បង្កើត​ដោយ​លោក Sok Rotha សម្រាប់​ជា​ជំនួយ​ក្នុង​ការ​វាយ​អក្សរ​ខ្មែរ​លើ iPhone ដែល​មាន Interface និង​លំនាំ​នៃ​ការ​ប្រើ​ស្រដៀង​នឹង​ក្ដារចុច​ឆ្លាតវៃ​ដែរ។

ចុច​ដោនឡូត​នៅ​ទីនេះ App Store

អានបន្ត៖

អត្ថបទ៖ រក្សា