ក្តារ​ចុច​លើ iOS និង Android ល្បីៗ​បង្កើត​ដោយ​កូន​ខ្មែរ

  • 2016-01-11 16:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​មាន​ក្តារ​ចុច​លើ​ទូរសព្ទ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​អភិវឌ្ឍ​កម្មវិធី​ (Developer) ជនជាតិ​ខ្មែរ​ជា​ច្រើន បាន​ចរាចរ​លើ Play Store និង App Store តែ​ក្នុង​នោះ​ក្តារ​ចុច​ដែល​ល្អ​ប្រើ មាន​ស្តង់ដារ​ ​និង​ទទួល​ការ​ពេញ​និយម​ច្រើន​ជាង​គេ​មាន​មិន​ច្រើន​នោះ​ទេ។​ ចំពោះ​ក្តារ​ចុច​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​​ល្បីៗ​ហើយ​ទទួល​ការ​គាំ​ទ្រ​ច្រើន​​មាន​ដូចជា Khmer Smart Keyboard, Phum Keyboard, Khmer Standard Keyboard​ និង​ក្តារ​ចុច​ "ខ្ញុំ"។

 

១. ក្តារ​ចុច​ខ្មែរ​ឆ្លាតវៃ Khmer Smart Keyboard

 

 

Khmer Smart Keyboard ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម Developer ខ្មែរ​ល្បី​ឈ្មោះ​ AliEN Dev ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​គ្រុយ វណ្ណា។ ថ្មីៗ​នេះ​ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ បាន​ចេញ​កំណែ​ប្រែ​ថ្មី​លើ Android ដោយ​មាន​មុខងារ​ពិសេសៗ​ជា​ច្រើន​ដើម្បី​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​។ Khmer Smart Keyboard អាច​ពង្រីក​ទំហំ​បាន​សម្រាប់​តម្រូវ​អ្នក​ដែល​មាន​ម្រាម​ដៃ​ធំៗ។ ប្រិយមិត្ត​អាច​ទាញ​យក​ក្តារ​ចុច Khmer Smart Keyboard លើ​ទូរសព្ទ​បាន​ទាំង៖ iOs និង Android

 

២. Phum Keyboard

 

 

ក្តារ​ចុច​នេះ​ទទួល​បាន​ប្រជាប្រិយ​ភាព​គួរសម​ទាំង​លើ iOs និង Android។ Phum Keyboard ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម Developer ខ្មែរ​ឈ្មោះ Biz Solution Cambodia។ ក្តារ​ចុច​នេះ​មាន​មុខងារ​ជា​ច្រើន​ដូចជា ការ​ទស្សន៍ទាយ​ពាក្យ​ទាំង​ភាសា​ខ្មែរ​និង​អង់គ្លេស​និង​មាន Theme ផ្សេងៗ​គ្នា​សម្រាប់​ឱ្យ​អ្នក​ប្រើប្រាស់​ជ្រើសរើស។

 

-ទាញ​យក​ Phum Keyboard សម្រាប់ iOs/Android 

 

៣. Khmer Standard Keyboard

 

 

ក្តារ​ចុច​នេះ​បង្កើត​ឡើង​ដោយ Open Institiute ក្រោម​កម្មវិធី​ឧបត្ថម្ភ SPICE របស់​អង្គការ USAID។ Khmer Standard Keyboard ក៏​មាន​មុខងារ​ទស្សន៍ទាយ​ពាក្យ​ដូច​ក្តារ​ចុច​ពីរ​ខាង​លើ​ផង​ដែរ។ នៅ​លើ Play Store ក្តារ​ចុច​នេះ​ត្រូវ​បាន​ទាញ​យក​ចំនួន​ ៥០ម៉ឺន​ឯណោះ។

 

-ទាញ​យក​ Khmer Standard Keyboard សម្រាប់ Android

 

៤. ក្តារ​ចុច​ "ខ្ញុំ" (Khnhom Keyboard)

 

 

ក្តារ​ចុច​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​បង្កើត​កម្មវិធី​ឈ្មោះ Puthnith Var។ ក្តារ​ចុច "ខ្ញុំ" ទើប​តែ​បង្កើត​ឡើង​ប៉ុណ្ណោះ តែ​​ក៏​ទទួល​ការ​គាំ​ទ្រ​គួរ​សម​ផង​ដែរ​លើ iOs ដោយ​សារ​មុខងារ​និង​គុណ​ប្រយោជន៍​របស់​វា​ល្អ មិន​ចាញ់​ក្តារ​ចុច​ខ្មែរ​ផ្សេង​ទៀត​ឡើយ។

 

-ទាញ​យក​ក្តារចុច "​ខ្មែរ" លើ iOs 

 

អត្ថបទ៖ ប៉ែត ផាន់និត