១ ភាគ ៤ នៃ​អ្នក​ប្រើ Windows គ្រោង​ប្ដូរ​ប្រើ Mac នា​ ៦ ខែ​បន្ទាប់

  • 2017-07-02 13:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ការ​ស្ទង់​មតិ​នៃ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ដំណើរការ​ប្រព័ន្ធ Windows ចំនួន ៦ ពាន់​នាក់ នៅ​សហរដ្ឋអាមេរិក​​ ដែល​មាន​អាយុ​ ១៨ ឆ្នាំ​ឫ លើស​ពី​នោះ ​ក្រុមការងារ​ Verto បាន​ចេញ​លទ្ធផល​បង្ហាញ មាន​ប្រមាណ ១ ភាគ ៤ (២៥ ភាគរយ) នៃ​អ្នក​ប្រើ Windows គ្រោង​ប្ដូរ​ទៅ​ប្រើ Mac នា ៦ ខែ​បន្ទាប់។​

Verto បាន​បញ្ជាក់ អ្នក​ប្រើ Mac ប្រមាណ ៩៨ ភាគរយ នឹង​នៅ​តែ​បន្ត​ប្រើប្រាស់ Mac ដដែល ចំណែក​ឯ​អ្នក​ប្រើ​កុំព្យូទ័រ​យួរ​ដៃ ២១ ភាគរយ​និង​អ្នក​ប្រើ​កុំព្យូទ័រ​លើ​តុ ២៥ ភាគរយ​នៃ​ប្រព័ន្ធ Windows គ្រោង​ប្ដូរ​ទៅ​ប្រើប្រាស់​ Mac វិញ។ បន្ថែម​ពី​នោះ​អ្នកប្រើប្រាស់​ Windows ដែល​មាន​ចំណូល​ប្រមាណ ១៥ មុឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ បង្ហាញ​ពី​ការ​រំពឹង​​ខ្ពស់​អាច​ដល់ ២០ ភាគរយ ក្នុង​លទ្ធភាព​ប្ដូរ​ទៅ​ប្រើ Mac ហើយ​អ្នក​មាន​ចំណូល​​ត្រឹម​ ២ មុឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឫ​ទាប​ជាង​នោះ រំពឹង​ប្រហែល ១៤ ភាគរយ៕

ប្រភព៖ iclarified   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី