ល្បិច​ចាស់ បន្លំ URL ឲ្យ​គេ​ចុច​ចូល​វិបសាយ តែ​បែរ​គ្មាន​រឿង​អី​សោះ​ធ្វើ​ឲ្យ​ភាន់​ច្រឡំ​ខ្លាំង!

  • 2017-09-12 06:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​បាន​ដឹង​ហើយ អំពី​ប្រភេទ​ព័ត៌មាន​ដែល​មាន link រញែរញៃ បំប៉ោង​ព័ត៌មាន​ដល់​ពេល​ចុច​ចូល​អាន បែរ​ជា​គ្មាន​សរសេរ​អ្វី​ទាំង​អស់ ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ពី​អ្នក​អាន។

លោក អ៊ូ ផាន់​ណារិទ្ធ ជា​សាស្ត្រាចារ្យ​ផ្នែក​បច្ចេកវិទ្យា និង​សុវត្ថិភាព​កុំព្យូទ័រ ធ្លាប់​បាន​លើក​ឡើង​ដែរ​ពី​ករណី​នេះ​កន្លង​មក​ប្រាប់​ក្រុម​ការងារ Sabay លោក​ថា វិធីសាស្ត្រ​នេះ ជា​ការ​បោកប្រាស់​សុទ្ធសាធ ដែល​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​មិន​សម​នឹង​ចាញ់​បោក​ទាល់តែសោះ ហើយ​វា​ល្បិច​ចាស់ ធ្វើ​ឲ្យ​គេ​ចុច​ចូល​វិបសាយ។

នៅ​ពេល​អ្នក​ឃើញ​ព័ត៌មាន​ដែល​មាន​កាត់​ត​រូបភាព​បែប​រន្ធត់ បែប​បញ្ឈឺ ឬ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មិន​សប្បាយ​ចិត្ត ឬ​ខឹង​ជាដើម។ អ្នក​គួរ​សម្គាល់​លើ​ប្រភេទ Link ព័ត៌មាន​ក្លែង​ក្លាយ​ដែល​នៅ​ខាង​ក្រោម​អត្ថបទ​(មើល​រូប)។

ប្រភេទ​ព័ត៌មាន​ដែល​មាន link បង្កប់ Spam អ្នក​គួរ​សម្គាល់​ដូច​ជា ការ​ដាក់​ឈ្មោះ​អាន​អត់​ដាច់ ឈ្មោះ​បន្លំ​គេ ឈ្មោះ​ប្រភេទ​វិបសាយ​ដែល​មិន​ធ្លាប់​ស្គាល់​ជាដើម។

ចំណែក​ក្រុម​អ្នក​រក​លុយ​តាម​អនឡាញ​មួយ​ក្រុម(សុំ​មិន​បញ្ចេញ​ឈ្មោះ) បាន​បញ្ចេញ​មតិ​រៀង​ខ្លួន​ថា ​វិធី​នេះ​ជា វិធី​ចាស់​គំរិល បំពុល​សង្គម​ដែល​បន្លំ​គេ ដើម្បី​ឲ្យ​គេ​ចុច​បាន​លុយ​ពី​ពាណិជ្ជកម្ម​របស់​ខ្លួន​(Ads)។

ដើម្បី​ជា​ការ​ការពារ​ខ្លួន​ពី​ការ​ក្លែង​បន្លំ​ទាំង​នេះ អ្នក​គួរ​តែ​ស្វែង​យល់​ពី​ប្រភេទ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ នឹង​គិត​ជាមុន​សិន មុន​នឹង​ចែក​ចាយ​បន្ត ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ ឬ​សាច់​ញាតិ​មាន​ការ​យល់​ច្រលំ​ជា​ដើម៕

ចុច​អាន​អត្ថប​ទ​បន្ត​៖

អត្ថបទ៖ រក្សា