​ប្រយ័ត្ន​ទៅ មាន​ល្បិច​​ថ្មី​មួយ​ទៀត បន្លំ​ឲ្យ​​លេង​ហ្គេម​ការពិត​បន្លំលួច​យក​គណនីហ្វេស​បុក​​​អ្នក​សោះ​

  • 2017-08-23 03:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកធ្លាប់បានឃើញគេលេង ឬលេងដោយខ្លួនឯងនូវប្រភេទហេ្គមទស្សន៍ទាយស្រដៀងនឹងរូបភាពទាំងនេះ? ក្រៅពីវិធីសាស្ត្រក្នុងការលួចពាក្យសម្ងាត់ហ្វេសប៊ុករបស់អ្នក នៅមានវិធីសាស្ត្រមួយផ្សេងទៀតដែលកំពុងពេញនិយម​គឺ​ហៅថា Phishing។

លោក អ៊ូ ផាន់​ណារិទ្ធ

បើ​តាម​​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់លោក អ៊ូ ផាន់​ណារិទ្ធ ជា​សាស្ត្រាចារ្យ​ផ្នែក​បច្ចេកវិទ្យា និង​សុវត្ថិភាព​កុំព្យូទ័រ​ បាន​ឱ្យ​ដឹង​ថា វិធី Phishing គឺមានច្រើនបែបច្រើនសណ្ឋាន ដែលនៅពេលពេលនេះ លោក​នឹង​​លើក​យក​ប្រភេទ​មួយ​ដូច​ខាងក្រោម​មកបង្ហាញ​។

លោក​បាន​ឲ្យ​ដឹង​ថា បើសិនជាវេបសាយសម្រាប់លេងល្បែងទាំងនេះមានបំណងមិនល្អ ពេលដែលអ្នកលេងនូវល្បែងទស្សន៍ទាយ (ឧទាហរណ៍ដូចរូបភាពខាងក្រោមតំណាងខាងក្រោមនេះ) នោះគេអាចមានលទ្ធភាពក្នុងការទាញយក Access Token របស់គណនីហ្វេសប៊ុកអ្នក (ដែលមានន័យស្មើនឹង Username/Password របស់អ្នក) ឬបញ្ជោតឲ្យអ្នកបញ្ចូលពាក្យឈ្មោះ/ពាក្យសម្ងាត់តែម្តង។ មានន័យថាអ្នកឲ្យគេដោយផ្ទាល់តែម្តងនោះអី គឺមិនមានអ្នកណាហេគ(Hack)ឡើយ។

តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ជៀសវាង?

អ្នកត្រូវធ្វើការស្វែងយល់ឲ្យបានច្បាស់ពីវេបសាយលេងល្បែងទស្សន៍ទាយទាំងនេះ ថាតើមានប្រភពច្បាស់លាស់ឬទេ? តើក្រុមហ៊ុនណាជាអ្នកបង្កើតវា? ដើម្បីជៀសវាងការលួចយកគណនីរបស់អ្នក ដោយអ្នកមិនដឹងខ្លួន។

  • បើសិនជាចៃដន្យអ្នកបានលេងល្បែងទាំងនេះ សូមចូលទៅផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នក។
  • សូមចូលទៅកាន់ Setting => App រួចស្វែងរកមើល App ណាដែលគួរឲ្យសង្ស័យ ហើយសូមធ្វើការ remove វាចេញជាបន្ទាន់ មុននិងអ្វីៗត្រូវចប់៕

ចុច​អាន​អត្ថបទ៖

អត្ថបទ៖ រក្សា