ថ្មីបំផុត! Cyber Sex Extortion បច្ចេកទេសបោកឱ្យស្រាត គំរាមទារប្រាក់ថ្មីនៅកម្ពុជា
- 2017-06-20 03:26:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីបំផុត! Cyber Sex Extortion បច្ចេកទេសបោកឱ្យស្រាត គំរាមទារប្រាក់ថ្មីនៅកម្ពុជា
ចន្លោះមិនឃើញ
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក អ៊ូ ផាន់ណារិទ្ធ ជាសាស្ត្រាចារ្យផ្នែកបច្ចេកវិទ្យា និងសុវត្ថិភាពកុំព្យូទ័រ បានឱ្យដឹងថា Cyber Sex Extortion គឺជាបច្ចេកទេសនៃការបោកប្រាក់ម្យ៉ាងដែលពាក់ព័ន្ធជាមួយនឹងនារី (ភាគច្រើននៅក្រៅប្រទេស) ជាមួយនឹងបុគ្គលជាបុរសនៅក្នុងស្រុក។
លោកបានឱ្យដឹងទៀតថា នារីនោះភាគច្រើន គឺចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយបុរសនោះ ក្នុងរយៈពេលវែង ឬក៏ខ្លី ហើយបន្ទាប់មកព្យាយាមឲ្យបុរសម្នាក់នោះ ស្រាតសំលៀកបំពាក់ទាំងអស់នៅពីមុខ WebCam។ នៅក្នុងដំណើរការនេះ ខាងនារីបានធ្វើការថត (record) រាល់សកម្មភាពទាំងអស់របស់ជនរងគ្រោះបុរស ហើយនឹងប្រើប្រាស់វាដើម្បីគំរាមទារប្រាក់។
តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីជៀសវាង?
១. សូមមានការពិនិត្យឲ្យបានច្បាស់លាស់ជាមួយអ្នកដែលមិនដែលស្គាល់តាមប្រព័ន្ធអ៊ីនធឺណិត
២. មិនត្រូវយល់ព្រមតាមដំណើរណាមួយឡើយ ដូចជាការដោះសំលៀកបំពាក់នៅពីមុខ WebCam
៣. សូមរាយការណ៍ទៅប៉ូលិសជាបន្ទាន់ បើសិនជាអ្នកទទួលបាននូវសារ ឬការទូរសព័្ទពីនណាម្នាក់ ដែលព្យាយាមគំរាមទារប្រាក់ពីអ្នក៕