Elon Musk​៖ "បច្ចេកវិទ្យា ​AI ​គ្រោះ​ថ្នាក់​​ជាង​​កូរ៉េ​​ខាង​ជើង​​​​ទៀត"

  • 2017-08-16 01:39:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Tesla ​និង​ SpaceX ​សរសេរ​លើ ​Twitter ​របស់​លោក​ថា ​មនុស្ស​គួរ​តែ​បារម្ភ​ពី​បច្ចេកវិទ្យា​ឆ្លាត​វៃ AI ​ជា​ជាង​បារម្ភ​ពី​តាន​តឹង​រវាង​អាមេរិក​ និង​កូរ៉េ​ខាង​ជើង​ព្រោះ​ AI ​គ្រោះ​ថ្នាក់​ជាង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ទៅ​ទៀត​ ។

នាយក​ប្រតិបត្តិ SpecX លោក Elon Musk

ការ​លើក​ឡើង​របស់​ Elon Musk ​ដូច​នេះ​បន្ទាប់​ពី​បច្ចេកវិទ្យា​ឆ្លាត​វៃ​របស់​លោក​បាន​យក​ឈ្នះ​ម្ចាស់​ជើង​ឯក​ហ្គេម​ Online​ > ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ។

សហគ្រិន​បច្ចេកវិទ្យា​វ័យ​ ៤៦ ​ឆ្នាំ​បង្ហោះ​រូប​មនុស្ស​ស្រី​កើត​ទុក្ខ​និយាយ​ថា <<​In ​the​ end, ​machines​ will ​win​>> ​ឬ​ <<​ទី​បំផុត​…​ម៉ាស៊ីន​នឹង​ឈ្នះ​មនុស្ស​>>។

Elon Musk ​សរសេរ​ថា​ គ្មាន​អ្នក​ណា​ចង់​ឱ្យ​គេ​គ្រប់​គ្រង​នោះ​ទេ ប៉ុន្តែ​អ្វីៗ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ធារណៈ​ដូចជា​ រថយន្ត​ យន្តហោះ​ អាហារ​ ថ្នាំ​…ត្រូវ​បាន​គ្រប់​គ្រង​ ។ ដោយ​ឡែក​ AI ក៏​ត្រូវ​ចាត់​វិធាន​ការ​គ្រប់​គ្រង​ដែរ​មុន​យឺត​ពេល​ ៕

ចុច​អាន​៖

ប្រភព៖ dnaindia   ប្រែស​ម្រួល៖ សិ​រី​បុទ្រ