យាន​គ្មាន​មនុស្ស​បើក​របស់ NASA នៅ​មាន​បេសកកម្ម​សំខាន់​មួយ​ទៀត មុន​ត្រឡប់​មក​ផែនដី​វិញ

  • 2017-08-15 12:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យាន​អវកាស​ Cassini ​បាន​បំពេញ​ការ​ហោះ​កាត់​ក្បែរ​ភព​សៅរ៍​៥​លើក​ដំបូង​គេ ​ហើយ​វា​នឹង​បញ្ចប់​បេសកម្ម​រយៈ​ពេល​ ២០ ឆ្នាំ​នៃ​របក​គំហើញ​ភព​ទី​៦​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​នេះ​។

យាន​គ្មាន​មនុស្ស​បើក​របស់​អង្គការ​ណាសា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទៃ​ខាង​ក្រៅ​ភព​សៅរ៍​នៅ​ថ្ងៃ​ទី​ ១៥ ​កញ្ញា​ខាង​មុខ​​នេះ មុន​ត្រឡប់​មក​កាន់​ផែន​ដី​វិញ​។

អ្នក​វិទ្យាសាស្ត្រ​គម្រោង​ Cassini ​នៅ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​របស់​ណាសា​ JPL​ អ្នក​ស្រី​ Linda  ​Spilker និយាយ​ថា  ​ខណៈ​វា​ចូល​ទៅ​ក្បែរ​បរិយាកាស​ជ្រៅ​បំផុត​ក្នុង​ភព​សៅរ៍​ទាំង​៥​លើក​ គិត​ទាំង​ការ​ហោះ​ចូល​លើក​ចុង​ក្រោយ​ ។ យាន Cassini នឹង​ក្លាយ​ជា​ការ​អង្កេត​បរិយាកាស​ភព​សៅរ៍​ដំបូង​គេ​។   កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​យាន​ Cassini ​បាន​ហោះ​ពី​លើ​ពពក​ភព​សៅរ៍​នៅ​រយៈ​កម្ពស់​ចន្លោះ​ពី​ ១.៦៣០ ​គីឡូ​ម៉ែត្រ​ទៅ​១.៧១០ គីឡូ​ម៉ែត្រ​។បច្ចុប្បន្ន​ ភព​ទី​ ៦​ ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​នេះ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​ ក​កើត​​ឡើង​ពី​អុី​ដ្រូ​សែន​ ៧៥% ​(Hydrogen)​ អេល្យូម​ (Helium) ​និង​សមាស​ធាតុ​គីមី​មួយ​ចំនួន​ទៀត​។

រំឮកថា​ យាន ​Cassini ​ត្រូវ​បាន​បង្ហោះ​ចេញ​ពី​ទីតាំង​ Cape Canaveral SLC-40 ​តាម​រយៈ​រុ៉កក្កែត​ Titan IV (401)B ​កាល​ពី​ថ្ងៃទី​ ១៥ ​តុលា ​១៩៩៧​។ យាន​អវកាស Cassini បាន​​ចំណាយ​​ពេល​នៅ​ភពសៅរ៍​ ១៣ ឆ្នាំ​រួម​ទាំង​ការ​ហោះ​កាត់​ព្រះចន្ទ​ Titan ​១២៧ ​លើក​រួច​មក​ហើយ​​៕

ចុច​អាន​៖

ប្រភព៖ RT   ប្រែ​សម្រួល៖ សិរីបុទ្រ