NASA រើស​បុគ្គលិក​ផ្នែក​ការពារ​​ផែនដី​ មួយ​ឆ្នាំ​បាន​ជិត​ ២០ ម៉ឺន​ដុល្លារ

  • 2017-08-02 06:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិភព​លោក​នេះ​មុខ​តំណែង​ពេញ​ម៉ោង​​ជា​មន្ត្រី​ការពារ​ផែនដី​មាន​តែ​ពីរ​កន្លែង​ប៉ុណ្ណោះ ក្នុង​នោះ​មាន​នៅ​អង្គការ​ NASA និង ភ្នាក់ងារ​អវកាស​អឺរ៉ុប​ ESA ហើយ​ពេល​នេះ​អង្គការ​ NASA កំពុង​រើស​បុគ្គលិក​ថ្មី​មក​កាន់​តំណែង​នេះ។

អង្គការ​ NASA នឹង​ផ្ដល់​ជូន​ប្រាក់​ប្រចាំ​ឆ្នាំ​រហូត​ដល់​ ១៨៧ ០០០ ដុល្លារ សម្រាប់​អ្នក​ដែល​កាន់​មុខ​តំណែង​នេះ ហើយ​ការ​ទទួល​ពាក្យ​នឹង​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​ ១៤ ខែ​សីហា​នេះ។ បច្ចុប្បន្ន​មុខ​តំណែង​នេះ​កាន់​កាប់​ដោយ​​ Catharine Conley តាំង​ពី​ឆ្នាំ​ ២០១៤ មក​ម្ល៉េះ។ មុខ​តំណែង​នេះ​ដែរ​នឹង​មាន​សុពលភាព​រយៈពេល​ ៣ ឆ្នាំ ហើយ​អាច​បន្ត​បាន​ ២ ឆ្នាំ​បន្ថែម​ទៀត។

អ្នក​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​កាន់​មុខ​តំណែង​នេះ​នឹង​មាន​តួនាទី​​ត្រួត​ពិនិត្យ​មើល​លើ​ការពារ​ភព​ផែនដី និង រក្សា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​វិន័យ​ដែល​ចេញ​ឲ្យ​ប្រើ​សម្រាប់​បេសកកម្ម​ NASA នីមួយៗ៕ ​​​​​​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង