តាមពិតពណ៌ពិតប្រាកដរបស់ព្រះអាទិត្យ មិនមែនជាពណ៌លឿងទេ
- 2017-08-04 06:55:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតពណ៌ពិតប្រាកដរបស់ព្រះអាទិត្យ មិនមែនជាពណ៌លឿងទេ
ចន្លោះមិនឃើញ
មនុស្សមួយចំនួនប្រហែលជាគិតថា ព្រះអាទិត្យមានពណ៌លឿង ប៉ុន្តែមិនមែនទាំងស្រុងនោះទេ។ តាមពិតវាមានពណ៌ស ប្រសិនបើអ្នកពិនិត្យមើលព្រះអាទិត្យពីស្ថានីយអវកាស International Space Station អ្នកនឹងឃើញពណ៌ពិតប្រាកដ។ ម្យ៉ាងទៀត ហេតុផលដែលព្រះអាទិត្យមើលទៅពណ៌លឿង កំឡុងពេលថ្ងៃ និង ពណ៌ទឹកក្រូច ឬ ពណ៌ក្រហមពេលព្រះអាទិត្យរះ និងលិច ដោយសារយើងមើលដោយឆ្លងកាត់នូវបរិយាកាសផ្សេងៗ។ អ្នកអាចពិនិត្យមើលចំណុចខាងក្រោម ដែលបង្ហាញពីហេតុផលដែលព្រះអាទិត្យមើលទៅពណ៌លឿង។
ពណ៌ពិតប្រាកដរបស់ព្រះអាទិត្យ
ប្រសិនបើអ្នកពិនិត្យមើលពន្លឺព្រះអាទិត្យតាមរយៈ prism (ផ្ទាំងកញ្ចក់រាងត្រីកោណ) អ្នកអាចឃើញរលកពន្លឺបានទាំងស្រុង។ ពន្លឺព្រះអាទិត្យមិនមែនមានតែមួយពណ៌នោះទេ ប៉ុន្តែផ្សំដោយបណ្ដុំនៃការសាយភាយរបស់ធាតុទាំងអស់ក្នុងព្រះអាទិត្យ។ គ្រប់រលកពន្លឺទាំងអស់ផ្សំទៅជាទម្រង់ពន្លឺពណ៌ស ដែលពណ៌ពិតប្រាកដរបស់ព្រះអាទិត្យ។ ព្រះអាទិត្យបញ្ចេញចំនួនរលកពន្លឺខុសៗគ្នា។
ព្រះអាទិត្យជាមធ្យមមានសីតុណ្ហភាព ៥ ៥០០ អង្សាសេ ដែលបង្ហាញរូបរាងឡើងជាពណ៌ស។ ដោយឡែកផ្កាយ Rigelមានសីតុណ្ហភាពប្រហែល ៩ ៧០០ អង្សាសេ ដែលបង្ហាញជាពណ៌ខៀវ ហើយផ្កាយ Betelgueses មានសីតុណ្ហភាពប្រហែល ៣ ២០០ អង្សាសេ ដោយមានពណ៌ក្រហម។
តើបរិយាកាសមានឥទ្ធិពលយ៉ាងណាលើពណ៌ពន្លឺព្រះអាទិត្យ
បរិយាកាសផ្លាស់ប្ដូរពណ៌ព្រះអាទិត្យដោយការជះពន្លឺ ដែលហៅថាការជះ Rayleigh។ ពេលពន្លឺពណ៌ស្វាយ និងពណ៌ខៀវ ជះចេញទៅ រលកពន្លឺ ឬ ពណ៌នៃព្រះអាទិត្យប្រែជាពណ៌ក្រហម។ ការជះរលកពន្លឺខ្លីដោយម៉ូលេគុលក្នុងបរិយាកាសជាកត្តានាំអោយមេឃមានពណ៌ខៀវ។
ពេលពិនិត្យមើលតាមស្រទាប់កម្រាស់ក្រាស់នៅពេលព្រះអាទិត្យរះ និងលិច ព្រះអាទិត្យនឹងមានពណ៌ទឹកក្រូច ឬ ក្រហម។ ពេលពិនិត្យមើលតាមស្រទាប់ដ៏ក្រាសនៃខ្យល់នៅពេលថ្ងៃត្រង់ ព្រះអាទិត្យនឹងស្ទើរតែបង្ហាញពណ៌ពិតប្រាកដ (ពណ៌ស) ប៉ុន្តែនៅមានពណ៌លឿងខ្លះ។ ផ្សែង និងអ័ព្ទក៏ជះពន្លឺ ហើយអាចធ្វើអោយព្រះអាទិត្យមានពណ៌ទឹកក្រូច និងក្រហម (ពណ៌ខៀវបន្តិច)៕