មានអ្វីកើតឡើង បើសិនជាភ្នែកអ្នកមើលទៅពន្លឺព្រះអាទិត្យដោយផ្ទាល់ ពេលមានសូរ្យគ្រាស?
- 2017-08-13 06:29:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្វីកើតឡើង បើសិនជាភ្នែកអ្នកមើលទៅពន្លឺព្រះអាទិត្យដោយផ្ទាល់ ពេលមានសូរ្យគ្រាស?
ចន្លោះមិនឃើញ
យ៉ាងយូរត្រឹមមួយសប្តាហ៍ទៀត នឹងមានទិដ្ឋភាពសូរ្យគ្រាសមួយ(Solar eclipse day) ដែលកើតឡើងពេលព្រះចន្ទឆ្លងកាត់ដោយផ្ទាល់នៅពីមុខព្រះអាទិត្យអំឡុងថ្ងៃទី ២១ ខែសីហានេះ ហើយក៏ជាពេលវេលាដ៏ល្អមួយដែលអ្នកទាំងអស់គ្នាអាចមើល ព្រឹត្តិការណ៍បែបនេះដោយផ្ទាល់ភ្នែកបាន។
តើអ្នកទាំងអស់គ្នាធ្លាប់បានសំឡឹងមើលទៅពន្លឺព្រះអាទិត្យក្នុងទិដ្ឋភាពសូរ្យគ្រាសដោយផ្ទាល់ដែរឬទេ? តើអ្នកអាចនឹងបញ្ហាប្រឈមអ្វីខ្លះនៅពេលដែលអ្នកមើលវាដោយភ្នែកទទេ? ដើម្បីជួយក្នុងការមើលទិដ្ឋភាពសូរ្យគ្រាសដោយសុវត្ថិភាពមិនប៉ះពាល់ខ្លាំងដល់ភ្នែករបស់អ្នក អង្គការ NASA និងអ្នកជំនាញផ្សេងទៀតបានចេញនូវគន្លឹះផ្សេងៗក្នុងការមើល និងការពារដូចខាងក្រោម៖
/ មានអ្វីកើតឡើងពេលភ្នែកអ្នកសម្លឹងមើលព្រះអាទិត្យដោយផ្ទាល់
ក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុមឈ្មោះថា AOA បានណែនាំយ៉ាងច្បាស់ដោយការប្រើ special-purpose solar filter ឬ filter ដែលមាន ISO ដូចជា eclipse glass ដើម្បីសម្លឹងមើលពន្លឺព្រះអាទិត្យ។ ប្រសិនបើភ្នែករបស់អ្នកប៉ះពាល់នឹងចំនួនកាំរស្មីអ៊ុលត្រាវីយូឡេតច្រើនហួសប្រមាណក្នុងរយៈពេលខ្លី ដូចជាកំឡុងពេល eclipse អ្នកអាចមានបទពិសោធន៍ដោយការដុតកម្តៅភ្នែក ក្រហមភ្នែក ចេញទឹកភ្នែកជាដើម។ ទោះបីជាអ្នកមានការប្រុងប្រយ័ត្នជាមុន សម្រាប់ការសម្លឹងមើលព្រះអាទិត្យដោយផ្ទាល់កំឡុងពេល eclipse ក៏បណ្តាលអោយមាន solar retinopathy ដែលអាចធ្វើអោយឈឺភ្នែកអចិន្ត្រៃយ៍ផងដែរ។ នេះដោយសារពន្លឺពីព្រះអាទិត្យជ្រាបប៉ះនឹងស្រទាប់ retina នៅខាងក្រោយគ្រាប់ភ្នែក ដែលធ្វើអោយខូចខាតដល់កោសិកាខាងក្នុង។
/ តើសម្លឹងមើលទៅព្រះអាទិត្យយូរប៉ុណ្ណា ទើបភ្នែកពិការ
រយៈពេលមិនសំខាន់នោះទេ ទោះបីជាសម្លឹងមើលព្រះអាទិត្យដោយផ្ទាល់ក្នុងរយៈពេលខ្លីក៏អាចដុតកម្តៅដល់ retina (ស្រទាប់ខាងក្រៅនៃកែវភ្នែក) ផងដែរ។ ការឈឺភ្នែកអាចមានភាពធ្ងន់ធ្ងរ ដែលធ្វើអោយស្រទាប់ retina របស់ភ្នែកមានការខូចខាតដោយកាំរស្មីព្រះអាទិត្យកំឡុងពេលសម្លឹងមើល eclipse ដែលអាចឈឺបណ្ដោះអាសន្ន ឬអចិន្ត្រៃយ៍។ ប្រសិនបើមានការបារម្ភចំពោះការប៉ះពាល់ដោយចៃដន្យ អ្នកគួរទៅជួបពេទ្យជំនាញខាងកែវភ្នែក។ អ្វីដែលសំខាន់គ្រាន់តែប៉ុន្មានវិនាទីប៉ុណ្ណោះក៏អាចធ្វើអោយភ្នែកឈឺដែរ។
/ តើមនុស្សគួរធ្វើអ្វី ប្រសិនបើពួកគេឈឺភ្នែកអំឡុងមើលពន្លឺព្រះអាទិត្យ
ប្រសិនបើអ្នកប៉ះទង្គិចនឹង ព្រះអាទិត្យកំឡុងពេល eclipse ព្រមទាំងគិតថាមានអ្វីខុសប្រក្រតី អ្នកគួរទៅជួបវេជ្ជបណ្ឌិត មុនពេលយឺតពេលក្នុងការព្យាបាល។
/ វិធីដែលល្អរបស់អ្នកជំនាញសម្រាប់ការសម្លឹងមើល eclipse
វិធីដ៏សាមញ្ញ និងមានសុវត្ថិភាពបំផុតដើម្បីសម្លឹងមើល ទិដ្ឋភាព ព្រះអាទិត្យ តាមរយៈ special-purpose solar filter ឬ filter ដែលទទួលស្គាល់ដោយ ISO ដូចជា eclipse glasses ជាដើម។ ម្យ៉ាងទៀត ត្រូវប្រាកដថាធ្វើតាមការណែនាំលើកញ្ចប់ របស់ filter ហើយពិនិត្យមើលមុនពេលប្រើ ដោយប្រាកដថាមិនឆ្កូត។ AOA លើកទឹកចិត្តអោយទិញ solar eclipse glasses ក្នុងកម្រិតដែលណែនាំដោយ American Astronomical Society៕
ចុចអានអត្ថបទពាក់ព័ន្ធ៖
ដឹង CEO ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលៗ ពាក់ស្បែកជើងតម្លៃប៉ុន្មានអត់?
Android O អាចនឹងបង្ហាញខ្លួនជាផ្លូវការ ពាក់កណ្ដាលខែសីហានេះ