ទីបំផុត! Jack Ma ដណ្តើមតំណែងមហាសេដ្ឋីលេខ ១ នៅចិនពី Ma Huateng វិញហើយ
- 2017-08-22 13:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! Jack Ma ដណ្តើមតំណែងមហាសេដ្ឋីលេខ ១ នៅចិនពី Ma Huateng វិញហើយ
ចន្លោះមិនឃើញ
ទីបំផុត Jack Ma ត្រឡប់មកកាន់តំណែងជាអ្នកមានជាងគេនៅចិនវិញហើយក្រោយ Ma Huateng ឡើងអង្គុយកាលពីដើមខែសីហានេះ។
រយៈពេលប៉ុន្មានខែនេះមហាសេដ្ឋីចិនទាំងពីរបានប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្តើមតំណែងជាកំពូលអ្នកមានជាងគេនៅអាស៊ី។ ខណៈអាជីវកម្មអនឡាញ Alibaba របស់ Jack Ma និង Tencent របស់ Ma Huateng ហក់ឡើងដូចគ្នា។
យោងតាមបញ្ជីមហាសេដ្ឋី Forbes Real-Time Billionaire ឱ្យដឹងថា ទ្រព្យសម្បតិ្តសរុបរបស់ Alibaba មានចំនួន ៣៧,៤ប៊ីលានដុល្លារ ។ រីឯមហាសេដ្ឋីត្រកូល Ma ដូចគ្នាមាន ៣៦,៧ប៊ីលានដុល្លារ។ បច្ចុប្បន្ន Jack Ma ស្ថិតនៅលំដាប់លេខរៀងទី ១៨ ជាបុគ្គលមានជាងគេក្នុងលោកដោយ Ma Huateng តាមពីក្រោយ។
អតីតគ្រូបង្រៀនភាសាអង់គ្លេសវ័យ ៥២ ឆ្នាំ Jack Ma ព្យាករណ៍ថា Alibaba នឹងមានតម្លៃថ្លៃជាងប្រទេសសេដ្ឋកិច្ចធំជាងគេទី ៥ របស់ពិភពលោកនៅឆ្នាំ ២០៣៦ ពោលគឺធំជាងសេដ្ឋកិច្ចនៅបារាំង និងចក្រភពអង់គ្លេសសព្វថ្ងៃនេះ។ ខណៈបច្ចុប្បន្នទំហំសេដ្ឋកិច្ច Alibaba ធំជាងប្រទេសស៊ុយអែត ប៉ូឡូញ អ៊ីរ៉ង់ ន័រវែស និងប្រទេសអូទ្រីស៕
ចុចអានអត្ថបទ៖
ដល់ម្លឹង! ក្រុមហ៊ុននៅអាមេរិកខាតជិត ៧០០ លានដុល្លារ ព្រោះតែសូរ្យគ្រាស
NASA បង្ហោះផ្កាយរណបដើម្បីឲ្យអវកាសយានិកស្រួលទាក់ទងមកផែនដី