ដល់ម្លឹង! ក្រុមហ៊ុននៅអាមេរិកខាតជិត ៧០០ លានដុល្លារ ព្រោះតែសូរ្យគ្រាស
- 2017-08-22 11:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ម្លឹង! ក្រុមហ៊ុននៅអាមេរិកខាតជិត ៧០០ លានដុល្លារ ព្រោះតែសូរ្យគ្រាស
ចន្លោះមិនឃើញ
យោងតាមក្រុមហ៊ុន Challenger Gray & Christmas ឱ្យដឹងថា សូរ្យគ្រាសកើតមានកាលពីព្រឹកមិញបានធ្វើឱ្យក្រុមហ៊ុនមួយចំនួននៅអាមេរិកខាតបង់ផលិតភាពខ្ទង់ ៦៩៤ លានដុល្លារព្រោះបុគ្គលិករបស់ពួកគេយកពេលមើលបាតុភូតព្រះចន្ទបាំងព្រះអាទិត្យនេះ។
Challenger Gray & Christmas បានវាយតម្លៃដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិការងារ BLS ។ លោក Andrew Challenger អនុប្រធានប្រចាំក្រុមហ៊ុននិយាយថា មានបុគ្គលិកតិចតួចបំផុតដែលមិនចេញទៅមើលសូរ្យគ្រាសដែលមានរយៈពេលជិត ២ នាទីកន្លះ។ ឯអ្នកខ្លះចំណាយពេលជាង ៣ នាទីឯណោះដោយរកតេឡេស្កុប វ៉ែនតាឬសុំច្បាប់ឈប់សម្រាកក្នុងថ្ងៃសូរ្យគ្រាសនេះទៀតផង។
ជាក់ស្តែងក្រុមហ៊ុនហ្គេម Super Bowl ត្រូវបានគេរាយការណ៍ថាខាតជិត ២៩០ លានដុល្លារ។ ដោយតួលេខសរុបខាងលើប្រើប្រាស់ទិន្នន័យប្រាក់ឈ្នួលម៉ោងគិតជាមធ្យម និងចំនួនបុគ្គលិកធ្វើការពេញម៉ោងវ័យលើសពី ១៦ ឆ្នាំ។ ដោយឡែកបាតុភូតសូរ្យគ្រាសនេះធ្វើឱ្យក្រុមហ៊ុនខាតបង់តិចជាងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត៕
ចុចអានបន្ត៖
អ្នកជំនាញ ៖ ឃាតករ៉ូបូត អាចជាអាវុធប្រល័យលោកជំនាន់ទីបីដ៏ខ្លាំង
NASA បង្ហោះផ្កាយរណបដើម្បីឲ្យអវកាសយានិកស្រួលទាក់ទងមកផែនដី