អ្នកជំនាញ ៖ ឃាតក​រ៉ូបូត​ អាច​ជា​អាវុធ​​ប្រល័យ​លោក​ជំនាន់​ទី​បី​ដ៏​ខ្លាំង​

  • 2017-08-22 07:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មហា​សេដ្ឋី​​ Elon Musk រួម​ទាំង​​​ក្រុម​នៃ​មេ​ដឹកនាំ​ផ្នែក​បច្ចេកវិទ្យា​​ចំនួន​ ១១៦ នាក់​មក​ពី​ ២៦ ប្រទេស​ផ្សេង​គ្នា​ ​បាន​ផ្ញើ​សារ​ទៅ​ដល់​អង្គការ​សហប្រជាជាតិ​​ព្រមាន​​ឃាតក​រ៉ូបូត​​ដែល​អាច​ជា​អាវុធ​ដ៏​សាហាវ​ព្រៃផ្សៃ។

នៅ​ក្នុង​សារ​ដែល​ផ្ញើ​ទៅ​អង្គការ​សហប្រជាជាតិ​​​បាន​ព្រមាន​ថា ៖ "អាវុធ​ស្វ័យប្រវត្តិ​ដ៏​ខ្លាំង​ក្លា​អាច​នឹង​ក្លាយ​ជា​អាវុធ​ប្រល័យលោក​ជំនាន់​ទី​បី (បន្ទាប់​ពី​​អាវុធ​ជាតិ​ផ្ទុះ និង អាវុធ​នុយក្លេអ៊ែរ)”។ រថក្រោះ​ស្វ័យ​ប្រវត្តិ, កូន​យន្តហោះ​ (Drone) និង​​ម៉ាស៊ីន​កាំភ្លើង​គឺ​ស្ថិត​ក្នុង​ចំណោម​អាវុធ​ដែល​​មេ​ដឹក​នាំ​បច្ចេកវិទ្យា​ទាំង​នេះ​ភ័យ​ខ្លាច​ថា​នឹង​នាំ​ឲ្យ​កើត​មាន​ជា​សង្គ្រាម ត្បិត​ថា​បច្ចុប្បន្ន​បច្ចេកវិទ្យា​នេះ​មិន​ទាន់​មាន​ក្ដី។

សារ​ដដែល​ក៏​បាន​ទទូច​ឲ្យ​អង្គការ​សហប្រជាជាតិ​​ហាម​ឃាត់​ការ​បង្កើត​ និង​ប្រើ​ប្រាស់​ឃាតក​បែប​​រ៉ូបូត​នេះ និង​ដាក់​បញ្ចូល​ពួក​វា​ទៅ​ក្នុង​​បញ្ជី​អាវុធ​អសីលធម៌ ដែល​ក្នុង​បញ្ជី​នេះ​មាន​ដាក់​បញ្ចូល​នូវ​​ឡាស៊ែរ​​ធ្វើ​ឲ្យ​សត្រូវ​ពិការ​ភ្នែក និង អាវុធ​គីមី​​រួច​មក​ហើយ។

ផ្អែក​តាម​វិបសាយ​អង្គការ​សហប្រជាជាតិ​​ឲ្យ​ដឹង​​ក្រុម​ដែល​ធ្វើ​ការ​លើ​អាវុធ​រ៉ូបូត​របស់​ខ្លួន​​បាន​កំណត់​ថា​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ ប៉ុន្តែ​ជំនួប​នេះ​ត្រូវ​បាន​រំសាយ​ ដោយ​លើក​ពេល​ទៅ​ខែ​វិច្ឆិកា​វិញ៕​​​​​​​​​

ប្រភព៖ sky   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី