ព្រោះខាតច្រើន CEO របស់ Ford ត្រូវដកតំណែង
- 2017-05-22 06:59:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះខាតច្រើន CEO របស់ Ford ត្រូវដកតំណែង
ចន្លោះមិនឃើញ
លោក Mark Fields ដែលបច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុន Ford ត្រូវបានដកតំណែង ហើយជំនួសមកវិញដោយលោក Jim Hackett ដែលជាប្រធានផ្នែកផលិតបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ Ford។
ការដក និងជំនួសតំណែងនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់អាមេរិកនេះ គឺធ្វើឡើងដោយការសម្រេចចិត្តពីម្ចាស់ភាគហ៊ុន ក៏ដូចជាក្រុមប្រឹក្សាភិបាលរបស់ Ford ក្រោយគេមើលឃើញពីការធ្លាក់ចុះរបស់ក្រុមហ៊ុនក្រោមការគ្រប់គ្រងរបស់លោក Mark Fields។
ចំនួនលក់ក្នុងមួយឆ្នាំធ្លាក់ចុះ ២៥% មានការកាត់បន្ថយបុគ្គលិកប្រមាណ ១ ៤០០ នាក់ និងភាគហ៊ុនរបស់ Ford ក្នុងផ្សារហ៊ុនអាមេរិកធ្លាក់ចុះដល់ទៅ ៤០% ដែលជាកត្តាធ្វើឲ្យមានការសម្រេចដកតំណែងនាយកប្រតិបត្តិមុន៕