អត់​លុយ​តែ​មាន​គំនិត ចេះ​យក​ម៉ាស៊ីន​ម៉ូតូ​ច្នៃ​ធ្វើ​រថយន្ត Lamborghini

  • 2018-01-31 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​សេដ្ឋី Lamborghini ក្លែងក្លាយ​មួយ​គ្រឿង បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជុំវិញ​ប្រព័ន្ធ​អ៊ីនធឺណិត ក្រោយ​បុរស​អ្នក​ធ្វើ​ចម្ការ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ចង់​សម្រេច​ក្តី​សុបិន​របស់​ខ្លួន។ គាត់​បាន​ច្នៃ​តុបតែង​និង​ផលិត​ដោយ​ខ្លួន​ឯង​ទាំង​ស្រុង ក្នុង​ការ​យក​ម៉ាស៊ីន​ម៉ូតូ ច្នៃ​ចេញ​រូបរាង​ត្រកូល Aventador របស់​ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី។

ទាំង​ដែល​ចង្កៀង​មុខ​ក្រោយ, ការ​បាញ់​ថ្នាំ និង​យ៉ាន់​កង់​រថយន្ត គាត់​បាន​តុបតែង​យ៉ាង​ស្រស់​ស្អាត។ ថ្វី​បើ​ពុំ​មាន​ការ​ទម្លាយ​ចេញ​ពី​ទំហំ​ចំណាយ ប៉ុន្តែ​រថយន្ត​ប្រើ​ម៉ាស៊ីន​ម៉ូតូ​មួយ​គ្រឿង​នោះ ក៏​ទទួល​បាន​ការ​ពេញ​ចិត្ត​ជា​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា ហើយ​ក៏​កោត​សរសើរ​ដល់​ភាព​តស៊ូ​អត់ធ្មត់​និង​ការ​ឲ្យ​តម្លៃ​នូវ​អ្វី​ដែល​ខ្លួន​មាន​របស់​បុរស​កម្សត់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ កៅ រក្សា