Nokia 3310 សម័យ​ថ្មី មិនមែនមួយ​រៀលៗ​ដូច​មុន អាច​ប្រើ 4G មាន​មុខងារ Wi-Fi Hotspot

  • 2018-02-01 02:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន HMD Global បាន​ប្រកាស​ចេញ​ទូរសព្ទ Nokia 3310 ប្រភេទ 2G និង 3G រហូត​ចូល​ដល់​ដើម​ឆ្នាំ ២០១៨ ក៏​បន្ថែម​ម៉ូដែល​ថ្មី​មួយ​ទៀត ទាំង​រក្សា​រូបរាង​ដដែល ប៉ុន្តែ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុខ។ អាច​គាំទ្រ​ប្រព័ន្ធ 4G LTE និង Wi-Fi 802.11 b/g/n ដែល​ម៉ូដែល​មុនៗ​មិន​ធ្លាប់​បាន។​

ដំណើរការ​លើ​ប្រព័ន្ធ YunOS របស់​ក្រុមហ៊ុន Alibaba ហើយ​មាន​ជា ២ ប្រភេទ​ដោយ​ទំហំ RAM 256MB និង 512MB ដោយ​អេក្រង់​ទំហំ ២.៤ អ៊ីញ កម្រិត 512MB និង​មាន​ថាមពល​ថ្ម ១ ២០០ mAh ហើយ​កាមេរ៉ា 2MP មាន​គ្រាប់ LED Flash មក​ជាមួយ បន្សំ​រន្ធ​ដោត Micro-USB និង​ប្រព័ន្ធ Bluetooth 4.0។

ដោយ​គាំទ្រ​មុខងារ VoLTE ម្ល៉ោះ​អាច​ធ្វើ​ឲ្យ​សំឡេង​នៅ​ពេល​សន្ទនា​លឺ​ច្បាស់​និង​មិន​រអាក់រអួល ថែម​មុខងារ​ពិសេស​អាច​ចែក​រំលែក Wi-Fi HotSpot ទៅ​កាន់​ឧបករណ៍​ដទៃ​បាន​ទៀត​ផង។ ចំពោះ​តម្លៃ​ក្នុង បច្ចុប្បន្ន​ក្រុមហ៊ុន​ប្រទេស​ចិន​មិន​ទាន់​បង្ហើប​ប្រាប់​នៅ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា