ស្មាតហ្វូន​គម្រប់​ខួប ១៥ ឆ្នាំ Meizu ទេ​ណា តិច​ច្រឡំ iPhone X ចេញ​ថ្មី​អី​ទៅ!

  • 2018-01-31 08:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ប្រទេស​ចិន Meizu ដែល​បាន​ដំណើរ​ការ​អស់រយៈពេល ១៥ ឆ្នាំ​មក​ហើយ​នោះ គ្រោង​​នឹង​បញ្ចេញ​ស្មាតហ្វូន​មួយ​ម៉ូឌែល​សម្រាប់​ជា​ផលិតផល​ពិសេស​ថ្ងៃ​គម្រប់​ខួប។ ក្នុង​នោះ​ក៏​ព័ត៌មាន​ខ្លះៗ​បាន​បញ្ជាក់​ច្បាស់ៗ​ថា​ជា​ គឺ​ជា​ម៉ូឌែល Meizu 15 Plus។

Meizu 15 Plus

ត្បិត​តែ​មិន​ទាន់​ប្រកាស Meizu 15 Plus ពិត​មែន ប៉ុន្តែ​​រូបភាព render ផ្នែក​ខាង​មុខ-ក្រោយ​បាន​បែក​ធ្លាយ​មុន​រួច​ទៅ​ហើយ។

ដោយផ្នែក​ខាងក្រោយ​របស់ Meizu ឃើញ​មាន​បំពាក់​​កាមេរ៉ា​ភ្លោះ មិន​ឃើញ​មាន​ទ្រនាប់​ស្កេន​ខ្មៅ​ដៃ​នោះ​ទេ ឃើញ​មាន​តែ​​ភ្លើង LED-Flash រង្វង់​ចំនួន ១០ គ្រាប់​ខាង​ក្រោម ។ ឯ​ផ្ទៃ​ខាង​មុខ​មាន​អេក្រង់​លាត​ធំ​ទូលាយ តែ​អត់​មាន​ឆក​ដូច iPhone X ទេ ផ្ទុយ​ទៅ​វិញ ឃើញ​មាន​គែម​ខ្លី​ខាងក្រោម​ស្រដៀង iPhone 8 Plus។

ចំពោះ​តម្លៃ​វិញ ស្មាតហ្វូន​នេះ​អាច​នឹង​មាន​តម្លៃ​ចន្លោះ​ពី ៤៥០ ដុល្លារ​ទៅ ៥៣០ ដុល្លារ​នៅ​ទីផ្សារ​ប្រទេស​ចិន។ រី​ឯ​ថ្ងៃ​ចេញ​លក់​នៅ​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា