មក​ដឹង​តម្លៃ​ Meizu Pro 7 និង Pro 7 Plus កាមេរ៉ា​ភ្លោះ មុន​ថ្ងៃ​ប្រកាស​ចេញ

  • 2017-06-30 03:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ពីរ​ម៉ូឌែល​ថ្មី​របស់ Meizu គឺ PRO 7 និង PRO 7 Plusដែល​ត្រៀម​ប្រកាស​ចេញ​នេះ​អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ខែ​កក្កដា​ខាង​មុខ​នេះ។ យោង​តាម​គេហទំព័រ Gsmarena ។

រូប​រាងគំរូ Meizu PRO 7

តាម​រយៈ​ព័ត៌មាន​បែក​ធ្លាយ ស្មាតហ្វូន​ទាំង​ពីរ​ម៉ូឌែល​អាច​មាន​ទំហំ RAMពីរ​ជម្រើស​គឺ Meizu PRO 7 អាច​នឹង​ប្រកាស​ចេញ​លក់​ក្នុង​តម្លៃ​ខ្ទង់ **៤០៩ ដុល្លារ​(4GB)** និង **៤៨២ ដុល្លារ(6GB)** ចំណែក Meizu PRO 7 Plus អាច​នឹង​មាន​តម្លៃ​ខ្ទង់ **៤៨២ ដុល្លារ(4GB)** និង **៥៥៥ ដុល្លា(6GB)។**

Meizu PRO 7 រូបភាព​បែក​ធ្លាយ

ចំពោះ Meizu PRO 7 អាច​បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ ៥,២ អ៊ីញ បង្ហាញ​បាន​រូបភាព​ក្នុង​កម្រិត FulHD(1080x1920ភិចសែល) ប្រភេទ Super AMOLED និង​មាន​ភ្ជាប់​មក​បច្ចេកវិទ្យា​អេក្រង់ Corning Gorilla Glass5 ឯ PRO 7 Plus មាន​អេក្រង់​ធំ​ជាង​បន្តិច​ពោល​គឺ ៥,៥ អ៊ឺញ ជាមួយ​នឹង

  • បំពាក់ RAM ៦GBប្រើ​បន្ទះឈីប​ប្រភេទ MediaTek Helio X30
  • កាមេរ៉ា​ភ្លោះ​ក្រោយ ១២ មេហ្គាភិចសែល
  • ពណ៌​៖ ខ្មៅ មាស ប្រាក់ និង​ពណ៌​ផ្កាឈូក
  • ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់ ៦ Marshmallow
រូប​រាងគំរូ Meizu PRO 7 Plus

ស្មាតហ្វូន​ទាំង​ពីរ​នេះ អាច​នឹង​បំពាក់​មក​ជាមួយ​ទំហំ​ផ្ទុក​ទិន្នន័យ 64GB ចំពោះ RAM 4GB និង 128GB ចំពោះ RAM 6GB តែ​គ្មាន​រន្ធ​បន្ថែម​មេម៉ូរី​កាត​ទេ ដូចនេះ ដើម្បី​ចង់​ដឹង​ច្បាស់ អ្នក​ទាំង​អស់​គ្នា​អាច​រង់​ចាំ​មើល​ការ​ប្រកាស​ចេញ​ផ្លូវការ​នៅ​ខែ​ក្រោយ៕

អាន​បន្ត៖

ប្រភព៖ GSMarena | Playfuldroid   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម