ទូរសព្ទ ​Meizu ស៊េរី​ថ្មីមាន​ RAM ដល់​ 3GB តម្លៃ​ថោក​មិន​គួរ​ឲ្យ​ជឿ​

  • 2016-04-26 15:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Meizu បាន​បញ្ចេញ​ទូរសព្ទ​​ស៊េរី​ថ្មី​មួយ​ម៉ូដែល​ទៀត​ដែល​មាន​តម្លៃ​ថោក​​និង​មាន​សមត្ថភាព​ខ្លាំង​ ដើម្បី​​វាយ​លុក​ទីផ្សារ​ស្មាតហ្វូន​ ដែល​បន្ត​រីក​ដុះដាល​ខ្លាំង។

 

 

ម៉ូដែល​ចុង​ក្រោយ​នេះ​មាន​ឈ្មោះ​ថា​ Meizu M3 ដោយ​មាន​ការ​រចនា​រូបរាង​​មិន​ប្រើ​ប្រាស់​សារធាតុ​លោហៈ​នោះ​ឡើយ​ ពោល​​ផលិត​ឡើង​ពី​សារធាតុ​ជ័រ​ដែល​មើល​ទៅ​ស្រស់​ស្អាត​មួយ​បែប។ រូបរាង​របស់​ទូរសព្ទ​នេះ​ គឺ​មាន​សភាព​កោង​នៅ​ចំ​ជ្រុង​ទាំង​បួន​ ដែល​ជា​ការ​រចនា​មួយ​ដ៏​ពេញ​និយម។

 

 

និយាយ​ពី​ Hardware របស់​ទូរសព្ទ​គឺ​បំពាក់​ដោយ​អេក្រង់​ទំហំ​៥​អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ HD, មាន​បន្ទះ​ Chip ប្រភេទ ​MediaTek MT6750 SoC, RAM ទំហំ​ ២GB/៣GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ១៦GB/៣២GB ដោយ​អាច​បន្ថែម​ទំហំ​បាន​តាម​​​រន្ធ​សម្រាប់​ដោត​​មេម៉ូរី​កាត។

 

 

កាមេរ៉ា​ទំហំ​ ១៣MP ត្រូវ​បាន​បំពាក់​លើ​ទូរសព្ទ​នេះ​នៅ​ផ្នែក​ខាង​ក្រោយ​ ហើយ​ក៏​មាន​កាមេរ៉ា​ខាង​មុខ​ទំហំ​ ៥MP សម្រាប់​អ្នក​ចូល​ចិត្ត​ថត​រូប​ Selfie ថែម​ទៀត​ផង។ ទូរសព្ទ​នេះ​ដែរ​​​អាច​ដំណើរ​ការ​ទៅ​បាន​ដោយ​ប្រើ​ប្រាស់​ថ្ម​មាន​ថាមពល​ ២៨៧០mAh។

 

គួរ​បញ្ជាក់​ថា​​ក្រុមហ៊ុន​ Meizu បាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ទុក​មុន​នៃ​ទូរសព្ទ​ M3 នេះ​​ក្នុង​ប្រទេស​ចិន​ដោយ​​ម៉ូដែល​ អង្គ​ផ្ទុក​ទិន្នន័យ​១៦GB/RAM ២GB មាន​តម្លៃ​ ៩២​ដុល្លារ​ និង​ ​​ម៉ូដែល​ អង្គ​ផ្ទុក​ទិន្នន័យ​៣២GB/RAM ៣GB មាន​តម្លៃ​ ១២៣​ដុល្លារ៕

 

ចុច​អាន៖ iPhone 7 អាច​នឹង​បំពាក់​មុខងារ​ថ្មី​លើ​ប៊ូតុង Home

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena​​​​​​

អត្ថបទថ្មី