iPhone 7 អាច​នឹង​បំពាក់​មុខងារ​ថ្មី​លើ​ប៊ូតុង Home

  • 2016-04-26 13:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple អាច​នឹង​បំពាក់​បន្ថែម​មុខងារ​ថ្មី Touch Sensitive ទៅ​លើ​ប៊ូតុង Home របស់ iPhone 7 ដែល​នឹង​ចេញ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ។ នេះ​បើ​តាម​វិបសាយ​តៃវ៉ាន់ DigiTimes។

 

 

មុខងារ Touch Sensitve លើ​ប៊ូតុង Home នេះ​បាន​ន័យ​ថា អ្នក​ប្រើប្រាស់​ពុំ​ចាំ​បាច់​ចុច​សង្កត់​លើ​វា​នោះ​ទេ គ្រាន់​តែ​ប៉ះ នោះ​នឹង​ដំណើរការ។ បើ​តាម​ប្រភព​ដដែល ឱ្យ​ដឹង​ថា​ប៊ូតុង Home នេះ​ក៏​នឹង​បំពាក់​ដោយ​បច្ចេកវិទ្យា 3D Touch ដែល​កំពុង​ដំណើរ​ការ​​លើ iPhone 6s/6s Plus ផង​ដែរ។

 

កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៥ Apple បាន​ព្យាយាម​ខ្នះខ្នែង​បង្កើត​បច្ចេកវិទ្យា Display ថ្មី ជាមួយ​នឹង​មុខងារ​ស្កេន​ក្រយៅដៃ​ដែល​អាច​ប្រើ​ជាមួយ​ប៊ូតុង Home បំពាក់​ Touch Sensitive។

 

iPhone ជំនាន់​ក្រោយ (iPhone 7/7 Plus) តែង​​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា​នឹង​បំពាក់​មុខងារ​ការពារ​ជ្រាប​ទឹក​និង​ធូលី, កាមេរ៉ា​ភ្លោះ, Stereo Speaker, សាក​ថ្ម​ឥត​ប្រើ​ខ្សែ (Wireless Charging) តែ​​គ្មាន​រន្ធ​ដោត​កាស​ដូច​ស៊េរី iPhone ជំនាន់​កន្លង​មក​ទេ៕

 

អាន៖ ឆ្នាំ ២០១៦ អនាគត​ Apple មិន​ល្អ​ ការ​លក់​ iPhone ធ្លាក់​ចុះ​ខ្លាំង​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ Macrumors