ឆ្នាំ ២០១៦ អនាគត​ Apple មិន​ល្អ​ ការ​លក់​ iPhone ធ្លាក់​ចុះ​ខ្លាំង​

  • 2016-04-25 17:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ming-Chi Kuo អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន​ KGI Securities បាន​បញ្ចេញ​​កំណត់​ត្រា​ថ្មី​មួយ​​នៃ​ការ​ស្រាវជ្រាវ​របស់​ខ្លួន​ ដែល​និយាយ​ពី​អនាគត​របស់​​ក្រុមហ៊ុន​ Apple និង​ iPhone 7។

 

 

កំណត់​ត្រា​ថ្មី​នេះ​បាន​​ព្យាករណ៍​ថា​​ចំនួន​លក់​ទូរសព្ទ​ iPhone ក្នុង​ឆ្នាំ​២០១៦​នឹង​ធ្លាក់​ចុះ​​ខ្លាំង​ ដោយ​សារ​តែ​ទូរសព្ទ​ iPhone SE លក់​បាន​តិច​ រួម​ទាំង​ iPhone 7 ដែល​គ្រោង​​ប្រកាស​នា​ខែ​កញ្ញា​ខាង​មុខ​នេះ​​គ្មាន​ចំណុច​ទាក់​ទាញ​ច្រើន​ឡើយ។

 

​​ពិនិត្យ​មើល​លើ​តួ​លេខ​ដែល​លោក​ Ming-Chi Kuo បាន​ធ្វើ​ការ​​ព្យាករណ៍​បង្ហាញ​ថា​ ក្នុង​ករណី​ល្អ​​ក្រុមហ៊ុន​ Apple អាច​នឹង​លក់​ទូរសព្ទ​បាន​ ២០៥​លាន​គ្រឿង​​ក្នុង​ឆ្នាំ​នេះ​ ដោយ​ប្រៀប​នឹង​ឆ្នាំ​កន្លង​ទៅ​ធ្លាក់​ចុះ​​ជិត​ ១២%។

 

 

ក្នុង​ករណី​អាក្រក់​វិញ​​លោក​បាន​ព្យាករណ៍​ថា​ Apple នឹង​លក់​ទូរសព្ទ​បាន​តែ​ ១៩០​លាន​គ្រឿង​ ដែល​​ចំនួន​នេះ​ធ្លាក់​ចុះ​ដល់​ទៅ​ ១៨​ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ​មុន។ ប្រសិន​បើ​ដូច​ការ​ព្យាករណ៍​មែន​ នោះ​​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ Apple ក្លាយ​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​មាន​ចំនួន​លក់​ធ្លាក់​ចុះ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ទូរសព្ទ​ធំៗ​ទាំង​ប្រាំ។

 

លោក​ Ming-Chi Kuo ធ្លាប់​បាន​ទស្សន៍ទាយ​ពី​លក្ខណៈ​សម្បត្តិ​របស់​ iPhone 7 នា​ពេល​កន្លង​មក​ដោយ​ថា​នឹង​មាន​ការ​រចនា​រូបរាង​ថ្មី​​ពី​សារធាតុ​កញ្ចក់​​​ស្រដៀង​នឹង​ iPhone 4, ​ប្ដូរ​ប្រើ​អេក្រង់​ប្រភេទ​ AMOLED រួម​ទាំង​​អាច​នឹង​មាន​ម៉ូដែល​​​ថ្មី​អេក្រង់​ទំហំ​​៥,៨​អ៊ីញ​ជា​ដើម៕

 

ចុច​អាន៖ ​សេវាកម្ម​ពីរ​របស់​ Apple ​ត្រូវ​​ចិន​បង្ខំ​ឲ្យ​បិទ​ចោល​​​​​​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena​​​​​​​​​​