សេវាកម្មពីររបស់ Apple ត្រូវចិនបង្ខំឲ្យបិទចោល
- 2016-04-22 21:10:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេវាកម្មពីររបស់ Apple ត្រូវចិនបង្ខំឲ្យបិទចោល
ចន្លោះមិនឃើញ
រដ្ឋាភិបាលចិនបានបញ្ជាឲ្យក្រុមហ៊ុន Apple បិទសេវាកម្មជួល ឬ លក់សៀវភៅ ព្រមទាំងខ្សែភាពយន្ត (iTune Book, iTune Movies) បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់បានរយៈពេល ៦ ខែ។
តាមការរាយការណ៍របស់សារព័ត៌មាន The New York Times បានឲ្យដឹងថា ទូរទស្សន៍រដ្ឋចិនដាក់សម្ពាធឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបិទសេវាកម្មរបស់ខ្លួន តាំងពីសប្ដាហ៍មុនមកម្ល៉េះ។
ទាក់ទងនឹងការសម្រេចចិត្តបញ្ជាឲ្យបិទនេះដែរ ទំនងជាមានការជំរុញពីការទាមទាររបស់ប្រទេសចិន ដែលចង់ផ្សព្វផ្សាយផលិតផលបច្ចេកវិទ្យារបស់ក្រុមហ៊ុនក្នុងស្រុក និងកាត់បន្ថយលំហូរចូលរបស់បរទេស។ នេះបើតាមការលើកឡើងរបស់លោក Daniel H. Rosen អ្នកជំនាញខាងអាជីវកម្មក្នុងផ្នែកសេដ្ឋកិច្ចរបស់ចិន។
ឆ្លើយតបនឹងបញ្ហាខាងលើក្រុមហ៊ុន Apple នៅតែបង្ហាញក្ដីសង្ឃឹមថា អតិថិជនក្នុងប្រទេសចិនអាចសេវាកម្មទាំងពីររបស់ខ្លួនជាថ្មីម្ដងទៀត ក្នុងពេលឆាប់ៗខាងមុខនេះ៕
ចុចអាន៖ ដើមឆ្នាំ២០១៦ Samsung លក់ទូរសព្ទបានច្រើនជាង Apple ដល់ទៅពីរដង
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ TNW